Banner KNP Detail Top

បុរសម្នាក់តូចចិត្ត និងស្រីស្នេហ៍ប្រកាសឈប់ធ្វើសង្សារ បានផឹកស្រាបៀអស់បីកំប៉ុង ក៏កើតជាអំពើហិង្សា បើករថយន្តចងកំហឹងជាមួយរានទេវតា បណ្តាលរលំបាក់ខ្ទេចខ្ទី និងបើកបំបុកទ្វាររបងផ្ទះស្រីស្នេហ៍បាក់ចំនួន២ផ្ទាំង

បុរសម្នាក់តូចចិត្ត និងស្រីស្នេហ៍ប្រកាសឈប់ធ្វើសង្សារ បានផឹកស្រាបៀអស់បីកំប៉ុង ក៏កើតជាអំពើហិង្សា បើករថយន្តចងកំហឹងជាមួយរានទេវតា បណ្តាលរលំបាក់ខ្ទេចខ្ទី និងបើកបំបុកទ្វាររបងផ្ទះស្រីស្នេហ៍បាក់ចំនួន២ផ្ទាំង

ខេត្តតាកែវ ៖ កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បុរសម្នាក់តូចចិត្ត និងស្រីស្នេហ៍ប្រកាសឈប់ធ្វើសង្សារ បានផឹកស្រាបៀអស់បីកំប៉ុង ក៏កើតជាអំពើហិ.ង្សាបើករថយន្តចងកំហឹងជាមួយរានទេវតាបណ្តាលរលំបាក់ខ្ទិចខ្ទី និងបើកបំបុកទ្វាររបងផ្ទះស្រីស្នេហ៍បាក់ចំនួនពីរផ្ទាំងទៀត ស្ថិតនៅភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ហើយក៏តែត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
ជនបង្កឈ្មោះ ឈុន នី ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិស្អាង ឃុំស្អាងស្រុកជ័យសែន ខេត្តព្រះវិហារ មុខរបរបើករថយន្តដើរលក់គ្រឿងសង្ហារឹម ។
ជនសង្ស័យបានចូលទៅផឹកស៊ីនៅហាងលក់ដូររបស់ឈ្មោះ ជ័យ ចន្ធូ ភេទស្រី អាយុ៤០ឆ្នាំ (អតីតសង្សារ) រួចបានបង្កអុកឡុកជេរប្រមាថរករឿងដេញវ៉ៃម្ចាស់ហាង និងអ្នកបម្រើ តែមិនបណ្ដាលឲ្យមានអ្នករងរបួសទេ ។ ពេលនោះដោយមានអន្តរាគមន៍ពីសំណាក់សមត្ថកិច្ចនគរបាលមូលដ្ឋានជនបង្កក៏បើករថយន្តចេញទៅ ។ ប៉ុន្តែមួយសន្ទុះក្រោយមកបុរសនេះ ក៏បានបើករថយន្តចូលទៅផឹកស៊ីនៅក្នុងហាងរបស់ឈ្មោះ គឹម យ៉ាត ម្តងដែលមានអាសយដ្ឋាននៅភូមិជាមួយគ្នា ។
បុរសនោះបានផឹកស្រាបៀអស់បីកំប៉ុង តែមិនទាន់ទូរទាត់ប្រាក់ឲ្យទៅម្ចាស់ហាងទេ ហើយបានបង្កជម្លោះជេរបញ្ចោរម្ចាស់ហាង រួចបានបើករថយន្តបុករានទេវតានៅមុខផ្ទះ បណ្ដាលឲ្យបាក់រលំដល់ដី និងខូចខាតទាំងស្រុង ថែមទាំងបន្តបើករថយន្តត្រឡប់ទៅបុកទ្វាររបងផ្ទះរបស់ឈ្មោះ ជ័យ ចន្ធូ (អតីតសង្សារ) បណ្ដាលឱ្យបាក់អស់ចំនួនពីរផ្ទាំងទៀត ។
មូលហេតុដោយសារខឹងឈ្មោះ ជ័យ ចន្ធូ ប្រកាសលែងទទួលស្គាល់យករូបគេ(ឈុន និ)ធ្វើជាសង្សារ ៕

អត្ថបទដែលជាប់ទាក់ទង