Banner KNP Detail Top

បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីរាត្រីសមោសរអបអរសាទរខួបលើកទី៣០ របស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា

បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីរាត្រីសមោសរអបអរសាទរខួបលើកទី៣០ របស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា


ភ្នំពេញៈ ការថ្លែងរបស់ បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីរាត្រីសមោសរអបអរ សាទរខួបលើកទី៣០ របស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា « International Business Chamber (IBC) » នៅ សណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវ ការអ បអរសាទរ និងការកោតសសើរចំពោះដំណើរបោះជំហាន រីកចម្រើនទៅមុខគួរជាទីមោទនៈក្នុងរយៈកាល ៣០ ឆ្នាំ កន្លងមកនេះ របស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ដែលបានដើរតួរនាទីយ៉ាង សំខាន់ក្នុងសហគមន៍ធុរកិច្ចនៅកម្ពុជា ជាពិសេសការជំរុញឱ្យ មានកិច្ចពិភាក្សារវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ក៏ដូចជា ការចូលរួមសហការជិតស្និទ្ធជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា។ ទន្ទឹមនេះ សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ក៏ជាវេទិកាសម្រាប់ ឱកាសនៃការភ្ជាប់ទំនាកទំនងរវាងបណ្តាញរវាងធុរកិច្ច រួមជាមួយ នឹងការផ្តល់ជំនួយប្រឹក្សាយោបល់ដល់និយោគិនបរទេសដែលមកបណ្តាក់ទុននៅកម្ពុជាផងដែរ។
ខណៈនោះបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានជំរុញទឹកចិត្តបន្ថែមថា “យើងបានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជា ប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ដែលការណ៍នេះ គឺពិតជា ទាមទារចាំបាច់នូវការរួបរួមគ្នាប្រកបដោយការបេ្តជ្ញាចិត្តខ្ពស់ ក្នុងការពុះពារជម្នះនូវរាល់ឧបសគ្គ ដើម្បីបង្កើតឱកាសសម្រាប់ ប្រទេសកម្ពុជាដ៏រុងរឿងមួយ។ ដូច្នេះ សូមចូលរួមទាំងអស់គ្នាឈាន ទៅសម្រេចចក្ខុវិស័យនេះ ដោយចាប់ផ្តើមពីការរីករាយពេញចិត្ត និងអបអរចំពោះសមិទ្ធផលដែលកើតមានបច្ចុប្បន្ន និងបន្តបោះ ជំហានរួមគ្នាទៅមុខ សំដៅចាប់យកអនាគតដ៏រុងរឿងមួយ ក្នុងរយៈ កាលប្រមាណ ៣០ ឆ្នាំខាងមុខ”។
បណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញនូវក្តីសង្ឃឹម និងភាពជឿជាក់ថា «អាស្រ័យដោយមានការបន្តចូលរួមគាំទ្រ និងសហការពី សំណាក់ សហគមន៍ធុរកិច្ចទាំងក្នុង និងក្រៅប្រទេស គឺនឹងជួយឱ្យយើងអាច សម្រេចទិសដៅក្នុងការនាំភាពចម្រុងចម្រើនសម្បូរសប្បាយ ជូនជាតិ និងប្រជាជនកម្ពុជា។ ពិតណាស់ ជាមួយនឹងនវានុវត្តន៍, បច្ចេកវិទ្យា, វិទ្យាសាស្ត្រ និងទេពកោសល្យរបស់ប្រជាជនកម្ពុជា យើងប្រាកដជា អាចចូលរួមកសាងកម្ពុជាមួយ ដែលមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ មានភាពធន់ ចម្រុះ និងអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ជាពិសេសស្របនឹងឱកាសប្រកបដោយសក្តានុពលនៅក្នុងសតវត្សរ៍ទី២១ នេះ៕

អត្ថបទដែលជាប់ទាក់ទង