Banner KNP Detail Top

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញពិនិត្យមើលការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញពិនិត្យមើលការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើ ញពិនិត្យមើលការសាងសង់ស្ថានីយប្រព្រឹ ត្តិកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ នៅថ្ងៃ ទី៣០ខែមេសាឆ្នាំ២០២៣ នេះ ។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់កម្រិតស្ដង់ដានៅខេត្ដពព្រះសីហនុគឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៣៧ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនទៀតដែលរាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិការដ្ឋនិងធនធានក្នុងប្រទេសប្រែក្លាយខេត្ដនេះជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដ៏សំ ខាន់នៅក្នុងប្រទេស។
ស្ថានីយប្រព្រឹត្ដិកម្មទឹកកខ្វក់ចំនួន៣ត្រូវបានសាងសង់ឡើងនៅក្នុងខេត្ដនេះ។ ស្ថានីយនេះធ្វើឡើងដោយបំពាក់បច្ចេកវិទ្យាចុងក្រោ យ MABR ដែលជាបច្ចេកវិទ្យានវានុវត្ដន៍របស់អ៊ីស្រាអែល។ ស្ថានីយនេះគឺជាផ្នែកសំខាន់មួយដើម្បីឱ្យក្រុងព្រះសីហនុក្លាយជាទីក្រុងទំនើប (Smart- City) នៅក្នុងប្រទេសផងដែរ។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១មានសមត្ថ ភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ,៥ ២០០ ម៉ែត្រគុបក្នុង១ថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី៣ដែលមានផ្ទៃដី ៣៦៤ហិកតាស្ថិតក្នុងសង្កាត់លេខ៣ ។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧,២០០ ម៉ែត្រគុបក្នុង ១ ថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ ហិកតាស្ថិតក្នុងសង្កាត់លេខ៣ ។ ចំណែកឯស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣សាងសង់ដោ យក្រុមហ៊ុន X-WATER TECHNOLOGY CO.,LTD។ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣បាននិងកំពុងសាងសង់ដោយគ្រោងនឹងបញ្ចប់នៅតុលាឆ្នាំ២០២៣ខាងមុខដែលមានសមត្ថ ភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០,០០០ ម៉ែត្រគុបក្នុងមួយថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី៥និងតំបន់ទី៦ដែលមានផ្ទៃដី ២,៦៩០ហិកតានិងមានប្រជាជន ១៣៣, ៨១១នាក់ (គិតក្នុងឆ្នាំ២០៣០) ។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្នុងខេត្តព្រះសីហនុគឺជាចំណុចដែលជាទីចាប់អារម្មណ៍សម្រាប់ថ្នាក់ជាតិនិងអន្តរជាតិដែលជាការបង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើឱ្យឆ្នេរសមុទ្រកម្ពុជាកាន់តែមានបរិស្ថានល្អប្រសើរហើយប្រើប្រាស់បច្ចេកវិទ្យាក្នុងការសាងសង់ស្ថា នីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់កាន់តែទំនើប ៕

អត្ថបទដែលជាប់ទាក់ទង