Banner KNP Detail Top

បង្ក្រាបជាក់ស្ដែងករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បង្ក្រាបជាក់ស្ដែងករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន


ក្រុងកំពង់ឆ្នាំង ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបជាក់ស្ដែងករណី ជួញដូរ និងប្រើប្រាស់មិនរាងចាលដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខឡឥដ្ឋ ស្ថិតក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង ។
ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ៖
១, ឈ្មោះ សន សុផេន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង ។
២, ឈ្មោះ ទ្រី បូកាយ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចដកហូតវត្ដុតាងរួមមាន ម្សៅក្រាមពណ៌សរថ្លា សង្ស័យជាសារធាតុញៀន ១៥ កញ្ចប់ (០១កញ្ចប់ធំ និង១៤កញ្ចប់តូច), ទូរសព្ទ័ ០១គ្រឿង, ម៉ូតូ ០១គ្រឿង ។
ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀនខេត្ដចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង