Banner KNP Detail Top

បង្ក្រាបជាក់ស្តែង ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

បង្ក្រាបជាក់ស្តែង ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

ខេត្តប៉ៃលិន÷ នៅ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ លោក វរសេនីយ៏ទោ សេង ចិន្តា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និង បង្ក្រាបជាក់ស្តែងក្នុងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចចំការមួយកន្លែងនៅជិតវត្តអូរអិល ស្ថិតក្នុងភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បង្ក្រាបនិងស្រាវជ្រាវជាក់ស្តែងកម្លាំងយើងបានចូលទៅដល់ក៏ប្រទះឃើញជនសង្ស័យម្នាក់ កំពុងអង្គុយនៅជិតរោងចំការ កម្លាំងក៏បានធ្វើការឃាត់ខ្លួនដើម្បីសាកសួរ និងឆែកឆេរលើដងខ្លួនជនសង្ស័យរកឃើញ(ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាម៉ាទឹកកក)ចំនួន០១កញ្ចប់ រួចក៏បន្តធ្វើការឆែកឆេររោងចាំចំការនិងបានរកឃើញថ្នាំញៀនចំនួន០៩កញ្ចប់បន្ថែមទៀត។
.ក្នុងកិច្ចប្រត្តិបត្តការខាងលើនេះកម្លាំងទទួលលទ្ធផលដូចខាងក្រោមមាន៖
១.នាំខ្លួនជនសង្ស័យម្នាក់ ដែលមាន
ឈ្មោះដូចខាងក្រោម៖
-ឈ្មោះ យឹង ចានថា ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(បានតេស្តទឹកនោមវិជ្ជមាន+)
២.សម្ភារៈនិងវត្ថុតាងមាន៖
-ម្សៅក្រាមសថ្លា(សង្ស័យថាជាម៉ាទឹកកកចំនួ១០កញ្ចប់)
-បារីអេឡិចត្រូនិច(វេប)ចំនួន០៧ ទឹកថ្នាំវេបចំនួន០២ដប
-គ្រាប់កាំភ្លើងអាការចំនួន១៥គ្រាប់
-ជញ្ជីងចំនួន០១
-កាំភ្លើងឆ្នៃចំនួន០២ដើម
-អំពូល០៣(សម្រាប់ជក់)
-ដែកកេះ០១និងថង់សម្រាប់វេចមួយចំនួន
-ម៉ូតូចំនួន០១គ្រឿង
១- ម៉ាកវ៉េវ សេរីចាស់ (អត់អាវ )ពាក់ស្លាកលេខភ្នំពេញ1K 0535
កម្លាំងជំនាញយើងបានធ្វើការនាំខ្លួនជនសង្ស័យខាងលើ និងសម្ភារៈវត្ថុតាង មកកាន់ការិយាល័ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដើម្បីធ្វើការសាកសួរ និង អនុវត្តតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង