Banner KNP Detail Top

លោក សៅ សុខា បញ្ជាឱ្យមេប៉េអឹមខេត្តកំពង់ធំ ត្រួតពិនិត្យករណី មន្ត្រីរបស់ខ្លួន ទារលុយ និងស្ទូចយកគោយន្តប្រជាពលរដ្ឋ រឿងគ្រោះថ្នាក់ចរាចរណ៍

លោក សៅ សុខា បញ្ជាឱ្យមេប៉េអឹមខេត្តកំពង់ធំ ត្រួតពិនិត្យករណី មន្ត្រីរបស់ខ្លួន ទារលុយ និងស្ទូចយកគោយន្តប្រជាពលរដ្ឋ រឿងគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញៈ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា កងរាជអាវុធហត្ថ បានឃើញអត្ថបទរូបភាពព័ត៌មាន ពាក់ព័ន្ធនឹងយោធិន នៃកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ដែលគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដនិងគោយន្ដ ហើយមានការទារលុយ និងស្ទួចយកគោយន្តនោះផងដែរ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលដែលពាក់ព័ន្ធជ្រាបថា លោក នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ធ្វើការត្រួតពិនិត្យករណីនេះ និងដោះស្រាយដោយគោរពគោលការណ៍ “ការពារ បម្រើ និងសង្គ្រោះប្រជាពលរដ្ឋ”៕

អត្ថបទដែលជាប់ទាក់ទង