Banner KNP Detail Top

បង្រ្កាបករណីនេសាទខុសច្បាប់នៅស្រុកឯកភ្នំ និងចាប់យកវត្ថុតាងជាក់ស្ដែង យកទៅដុតបំផ្លាញចោលនៅនឹងកន្លែង នៅបាត់ដំបង

បង្រ្កាបករណីនេសាទខុសច្បាប់នៅស្រុកឯកភ្នំ និងចាប់យកវត្ថុតាងជាក់ស្ដែង យកទៅដុតបំផ្លាញចោលនៅនឹងកន្លែង នៅបាត់ដំបង

ខេត្តបាត់ដំបង៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ កាលពីរសៀលថ្ងៃទី១២ ខែមករាម្សិលមិញនេះ បានដឹកនាំកម្លាំងក្នុងអង្គភាពនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង ចូលរួមជាមួយលោកម៉ិល សុផល អភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ ចុះបង្រ្កាបករណីនេសាទដោយខុសច្បាប់នៅចំណុចរែកព្រះដើមឈើ(អតីតឡូតិ៍លេខ២) ឃុំកោះជីវាំង ស្រុកឯកភ្នំ។
ក្នុងប្រតិបត្តិការខាងលេីនេះជាលទ្ធផល ចាប់យកវត្ថុតាងមួយចំនួនមានដូចខាងក្រោម៖
– សាច់មងប្រវែង ២៥០០ម៉ែត្រ
– បង្គោលឈេីចំនួន១៥០ដើម
– ឡុកសម្រាប់ចាប់ត្រីចំនួន ៥គ្រឿង
– លែងត្រីចម្រុះចំនួន ៣០គីឡូក្រាម។
ដោយឡែកសម្ភារៈខាងលើត្រូវបានដុតបំផ្លាញចោលនៅនិងកន្លែងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង