Banner KNP Detail Top

រថយន្តឈ្មួញឈើប្រចាំខេត្តមណ្ឌលគិរីម្នាក់ ឈ្មោះទូ តែអស់លក្ខត្រូវបានសមត្ថកិច្ចចម្រុះឆ្មក់ចាប់បានហើយ ស្រុកកែវសីមា

រថយន្តឈ្មួញឈើប្រចាំខេត្តមណ្ឌលគិរីម្នាក់ ឈ្មោះទូ តែអស់លក្ខត្រូវបានសមត្ថកិច្ចចម្រុះឆ្មក់ចាប់បានហើយ ស្រុកកែវសីមា


ខេត្តមណ្ឌលគិរី៖ ជាក់ស្តែង នៅយប់ថ្ងៃទី៣០ មេសានេះ លោក សៀង រ៉ាវី នាយករងដែនជម្រកបរិស្ថានស្រុកកែវសីមា ខេត្តមណ្ឌលគិរី លោកបានសហការជាមួយកម្លាំងសមត្ថកិច្ចស្រុកកែវសីមា បានចុះពិនិត្យទៅលើរថយន្តនិងឈើនៅខាងក្នុងរថយន្តលោកថា ពិតជារថយន្តមានផ្ទុកនិងដឹកជញ្ជូនបទល្មើសព្រៃឈើពិតប្រាកដមែន។ ហើយមិនតែប៉ុណ្ណោះឈ្មួញឈើរូបនេះបានយក”វិញ្ញាប័នប័តស្លាកយ៉ីយោរបស់កងរាជអាវុធហត្ថមកដាក់លើក្បាលរថយន្តរបស់គេយ៉ាងរំភើយ” ដោយប្រើប្រាស់របស់ក្លែង វិញ្ញាប័នប័ត្រ យ៉ីយោកងរាជអាវុធហត្ថថែមទៀតផង។
កាលពី យប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ គេបានតាមប្រម៉ាញ់ចាប់បានរថយន្តសេរីទំនើប០១គ្រឿង ម៉ាកលុចស៊ីសRX400h ពណ៌ផ្សែងបារីពាកស្លាកលេខភ្នំពេញ2BQ-2332 ដែលដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាតឆ្លងកាត់ស្រុកកែវសីមា។
ឃាត់រថយន្តដឹកបទល្មើសព្រៃឈើខាងលើនេះភ្លាមៗ សមត្ថកិច្ចអង្គការក្រៅរដ្ឋាភិបាលមួយ បានសួរទៅឈ្មួញថា លោកមានឈ្មោះទូ ជាម្ចាស់ឈើនិងរថយន្តនេះពិតដែររឺទេ គ្រារនោះលោកទូ បានឆ្លើយតបថាខ្ញុំឈ្មោះទូ គឺជាម្ចាស់រថយន្តនិងឈើនេះមែន។ ខណៈពេលនោះឈ្មួញឈើរូបនេះបានចុះចេញពីរថយន្តដឹកបទល្មើសព្រៃឈើយ៉ាងលឿនបំផុត ដើម្បីគេចខ្លួន។


ពាក់ព័ន្ធករណីនេះ ក្លែងប័នសម្គាល់របស់កងរាជអាវុធហត្ថដាក់នៅរថយន្តដឹកបទល្មើសព្រៃឈើបែបនេះ គួរតែលោក ឧត្តមសេនីយ៍ ហែម បូណារ៉ែល មេបញ្ជារកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីមានវិធានការច្បាប់ទៅលើឈ្មោះ ទូ ដែលជាឈ្មួញឈើរូបនេះទៅតាមផ្លូវច្បាប់។
ក្រោយពីបានធ្វើការពិនិត្យទៅលើវត្ថុតាងរថយន្ត និងឈើ រួចលោក សៀង រ៉ាវី បានបញ្ជាកកម្លាំងបរិស្ថានដើមឲ្យឍាត់ទុកនៅចំណុចបង្គោលគីឡូម៉ែត្រ៨២ ក្បែរស្នាក់ការបរិស្ថានលេខ៦៤ ស្រុកកែវសីមា។ វត្ថុតាងឈើនិងរថយន្តត្រូវបានយកទៅរក្សាទុកនៅស្នាក់ការបរិស្ថានស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីចាត់វិធានការបន្តតាមនិតិវិធី។ ចំណែកឈ្មួញឈើឈ្មោ ទូ ជាម្ចាស់ឈើនិងរថយន្តលោកនិងធ្វើរបាយការណ៍ជូនទៅ អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីទៅតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង