Banner KNP Detail Top

កីឡាការិនីជឺជីតស៊ូ ខាន់ ចេសា បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ

កីឡាការិនីជឺជីតស៊ូ ខាន់ ចេសា បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ


ភ្នំពេញ៖ ចេសា គឺកីឡាការិនីជឺជីតស៊ូ ជើងខ្លាំងរបស់កម្ពុជា ដែលកំពុងរស់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ នាងធ្លាប់ដណ្ដើមបានពានជាច្រើន ខណៈស្នាដៃធំៗ ដែលនាង ដណ្ដើមបាន ជូនកម្ពុជា គឺឈ្នះមេដាយមាស កីឡាអាស៊ី កាលពីឆ្នាំ២០១៨ នៅឥណ្ឌូណេស៊ី និងឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន ។

នៅថ្ងៃទី១ ឧសភា ឆ្នំា២០២៣នេះ កីឡាការិនីជឺជីតស៊ូ ខាន់ ចេសា បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដោយទទួលបានការស្វាគមន៍ ពីលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន CAMSOC លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

កីឡាការិនីរូបនេះ បានខកខានក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុង ហាណូយ ដោយសារតែខុសទម្ងន់ តែលើកនេះ នាងបានប្ដេជ្ញាចិត្តថា នឹងរកមេដាយ មាស ឲ្យបានម្ដងទៀត។
នាងជាកូនកាត់ ៣ សាសន៍ តស៊ូដែលមានឪពុក ជាជនជាតិខ្មែរ និងម្ដាយជាជន ជាតិម៉ិកស៊ិក កូនកាត់អាមេរិក។ តែបេះដូងនាង ជាខ្មែរ នាងនិយាយថាៈ «នៅពេល ដែលនាង ប្រកួតប្រជាជាតិទាំងមូល នឹងនៅជាមួយនាងជានិច្ច»។
ខាន់ ចេសា កើតនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០០១ នៅរដ្ឋតិចសាស់ នាងបានសិក្សា ផ្នែកកីឡាជាច្រើន ដោយបានហាត់លើប្រភេទកីឡាការ៉េតេដូ របាំបាឡេ កីឡាបាល់ ទាត់ និងបានហាត់រៀនកីឡា ជឺជីតស៊ូ នៅអាយុ ១២ ឆ្នាំ រហូតដល់បច្ចុប្បន្ន។
កីឡាជឺជីតស៊ូ នឹងចាប់ផ្តើមប្រកួត ក្នុង SEA Games 2023 ពីថ្ងៃទី ៤ ដល់ ៧ ខែឧសភា នៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង