Banner KNP Detail Top

បុរស២នាក់ សមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ និងចែកចាយគ្រឿងញៀន

បុរស២នាក់ សមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ និងចែកចាយគ្រឿងញៀន

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បុរស២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ និងចែកចាយគ្រឿងញៀ.នប្រភេទយ៉ាម៉ាចំនួន១.២៨២គ្រាប់ និងខេទឹកកកចំនួន១៨ថង់ ហើយត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ ។
ជនសង្ស័យទាំង២នាក់ រួមមាន ៖ ១- ឈ្មោះ អឿន ដារ៉ ភេទប្រុស អាយុ២៦ឆ្នាំ និង២- ឈ្មោះ ឈូ ឈៀក ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិក្បាលស្ពានមួយ សង្កាត់-ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដែលជួញដូរគ្រឿងញៀ.ន២ករណីដាច់ដោយឡែកគ្នា។

ករណីទី១- ឃាត់ជនសង្ស័យម្នាក់ឈ្មោះ អឿន ដារ៉ា ដកហូតគ្រឿងញៀនប្រភេទខេទឹកកក ចំនួន១៣ថង់តូច និងយ៉ាម៉ាចំនួន៧០គ្រាប់។ ករណីទី២- ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈូ ឈៀក ដកហូតវត្ថុតាងគ្រឿងញៀនប្រភេទខឹកទឹកកក ចំនួន៥ថង់ ក្នុងនោះមាន១ថង់ធំ និងគ្រឿងញៀនប្រភេទយ៉ាម៉ា ចំនួន១.២០០គ្រាប់ ព្រមទាំងថ្នាំញៀ.នគ្រាប់ពណ៌បៃតង ចំនួន១២គ្រាប់ទៀតផង។
លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ទៀតថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ជួញដូរ និងចែកចាយគ្រឿងញៀនល្មើសច្បាប់ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរ និងវត្ថុតាងគ្រឿងញៀន ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង