ហៅអ្នកបើកគោយន្តដឹកឈើ និងប្រពន្ធ មកបំភ្លឺ ហើយពួកគាត់ បានយល់ព្រមទទួលកំហុស ហើយដោយសារតែប្តីប្រពន្ធនេះ មានជីវភាពទីទ័លក្រ និងជំពាក់លុយធនាគារទៀត ទើបលោកមេប៉េអឹម ខេត្តកំពង់ធំ មាស យ៉ត បានឧបត្ថម្ភ ៤លានរៀល ដល់ប្តីប្រពន្ធនេះ ហើយបញ្ចប់រឿង

ភ្នំពេញ៖ តាមសេចក្តីប្រកាស ក្នុងហេតុការណ៍នោះ ប្រពន្ធអ្នកបើកគោយន្តដឹកឈើ បានព្រមប្រគល់លុយ ៤លានរៀល ដល់ប៉េអឹម ណុប ពុត្ថា ដើម្បីសងថ្លៃខូចឡានរបស់ប៉េអឹម ដែលគោយន្តប្តីរបស់គាត់ បានប៉ះឡាន។ សេចក្តីប្រកាស លើកឡើងថា នៅពេលប្រពន្ធបង់លុយ ៤លានរៀលហើយ នៅតែត្រូវប៉េអឹម និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ យកឡានទៅស្ទួចយកគោយន្ត និងចម្រៀកឈើទៀត។
នៅល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញផ្សាយនូវសេចក្តីប្រកាសព័ត៌មាន អំពីហេតុការណ៍ កាលពីពេលទៀបភ្លឺថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ដែលប៉េអឹមម្នាក់ ជានាយចំណង់ ណុប ពុត្ថា មុខងារជំនួយការមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស របស់កងរាជអាវុធហត្ថ ខេត្តកំពង់ធំ បានដេញចាប់អ្នកស្រុក ដឹកឈើតាមគោយន្ត រហូតដល់ផ្ទះ។
យ៉ាងណាក៏ដោយ រឿងនេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ធំ បានសម្របសម្រួល ដោយហៅអ្នកបើកគោយន្តដឹកឈើ និងប្រពន្ធ មកបំភ្លឺ ហើយពួកគាត់ បានយល់ព្រមទទួលកំហុស ហើយដោយសារតែប្តីប្រពន្ធនេះ មានជីវភាពទីទ័លក្រ និងជំពាក់លុយធនាគារទៀត ទើបលោកមេប៉េអឹម ខេត្តកំពង់ធំ មាស យ៉ត បានឧបត្ថម្ភ ៤លានរៀលដល់ប្តីប្រពន្ធនេះ ហើយបញ្ចប់រឿងតែម្តង៕