Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង០២នាក់ រួមមានឈ្មោះ ៖
១- ឈ្មោះ Wu Dong ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២- ឈ្មោះ LIU ZHI YUAN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងដកហូតរួមមាន ៖
-ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២ កញ្ចប់ ។
-ថ្នាំគ្រាប់ WY ចំនួន ៣៩គ្រាប់ ។
-ជញ្ជីងថ្លឹង ចំនួន០១ ។
-ទូរសព្ទដៃ ចំនួន ២គ្រឿង ។
ជនសង្ស័យខាងលើកំពុងធ្វើការឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង