Banner KNP Detail Top

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់កាបូបមិនសម្រេច ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួន

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់កាបូបមិនសម្រេច ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួន

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ម៉ោង១៤:៣០នាទី នៅចំណុចមុខផ្ទះគ្មានលេខ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់កាបូបមិនសម្រេច ខណៈកម្លាំងកំពុងធ្វើការល្បាតក្នុងមូលដ្ឋាន។
ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖
១-ឈ្មោះលី ប៊ុនម៉េង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល សង្កាត់បឹង ត្របែក ខណ្ឌចំការមន។
២-ឈ្មោះចាន់ វឌ្ឍនៈ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល សង្កាត់បឹង ត្របែក ខណ្ឌចំការមន។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ GH-៥៣០៦ ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។
ជនសង្ស័យនេះ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង