Banner KNP Detail Top

យុវជនម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីបើកម៉ូតូជ្រុលទៅបុកគម្របលូ បណ្តាលឱ្យដួលបោកក្បាលនឹងចិញ្ចើមថ្នល់

យុវជនម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីបើកម៉ូតូជ្រុលទៅបុកគម្របលូ បណ្តាលឱ្យដួលបោកក្បាលនឹងចិញ្ចើមថ្នល់

ភ្នំពេញ៖ កាលពី ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចស្តុបទួលពង្រ តាមបណ្ដោយផ្លូវវេងស្រេងក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សាន់ ដាវីន អាយុ២២ឆ្នាំ ស្នាក់នៅខណ្ឌឫស្សីកែវ និងមានស្រុកកំណើតនៅភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ជនរហគ្រោះជិះម៉ូតូ ម៉ាកឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1Q.3448តែម្នាក់ឯង។
ដំបូងឡើយ ពួកគាត់បានចេញពីក្នុងក្លិប ហើយក៏បានជិះម៉ូតូទៅផ្ទះ។ ខណៈទៅដល់ផ្ទះ ជនរងគ្រោះក៏ខ្ចីម៉ូតូមិត្តភក្តិជិះបន្តទៀតក៏ជ្រុលបុកគម្រប លូបណ្ដាលឱ្យដួលបោកខ្ទប់នឹងចិញ្ចើមផ្លូវហើយរបួសធ្ងន់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យបានបាត់បង់ជីវិត ។ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនិងធ្វើកំណត់ហេតុ រួច សពប្រគល់ឱ្យសាច់ញាតិ៕

អត្ថបទដែលជាប់ទាក់ទង