Banner KNP Detail Top

សំណុំរឿងលោកផ្កាយ២យោធា បញ្ចប់ហើយ សម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន

សំណុំរឿងលោកផ្កាយ២យោធា បញ្ចប់ហើយ សម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន

ភ្នំពេញ ៖ សំណុំរឿងលោកផ្កាយ២យោធា បញ្ចប់ហើយ និងបានសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការចំនួន២ បទល្មើសផងដែរ បទល្មើសទី១-ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ និងបទល្មើសទី២-កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ។ ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំបើកសវនាការផ្តន្ទាទោសលើជនជាប់ចោទតាមច្បាប់ជាធរមាន ។
សូមជម្រាបថា លោក ឆាយ ហុង ព្រះរាជអាជ្ញារង តំណាងអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានបើកការស៊ើបសួរលើសំណុំរឿងមន្ត្រីយោធាពាក់ផ្កាយ ២ម្នាក់ ដែលជាប់ពាក់ពន្ធករណីប្រើអំពើហឹង្សាក្នុងគ្រួសារ ហើយការស៊ើបសួរនោះបានធ្វើឡើងពេញមួយថ្ងៃ ប៉ុន្តែមិនទាន់ត្រូវបញ្ចប់ទេ ដូច្នេះតំណាងអយ្យការបានផ្ញើលោកផ្កាយ២យោធា ទៅសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញគ្រប់គ្រងវិញ និងតម្រូវឲ្យនាំមកសាកសួរបន្តថ្ងៃទី១០ ខែមករា មកសាកសួរបន្តទៀត ។
សូមជម្រាបទៀតថា លោកឧត្តមសេនីយ៍ទោ ផ្កាយ២ បម្រើការងារនៅនាយកដ្ឋានសរុប ក្រសួងការពារជាតិ ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនពាក់ពន្ធករណី.ប្រើអំពើហិ.ង្សាលើក្រុមគ្រួសារមានឈ្មោះ អឿង ប៉ុលភិវឌ្ឍន៍ ភេទប្រុស អាយុ៥៦ ឆ្នាំ មានអាស័យដ្ឋានស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សំណុំរឿងនេះ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថចាត់បញ្ជូនមកដល់ស្ថាប័នអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែមករា រួចហើយ ចំណែកមន្ត្រីយោធាដែលពាក់ផ្កាយ២ នោះ និងត្រូវនាំខ្លួនទៅសាកសួរនៅព្រឹថ្ងៃ៩ ខែមករា ។
តាមប្រភពព័ត៍មានបឋមឲ្យដឹងថា ដើមបណ្តឹងក្នុងសំណុំរឿងអំពើហឹង្សាក្នុងគ្រួសារនោះ មានជនរងគ្រោះ៣ នាក់ ទី១.ប្រពន្ធ ទី២.ប្អូនថ្លៃ ទី៣.ក្មួយស្រី ។
តាមពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ អឿង ប៉ុលភិវឌ្ឍន៌ បានមកពិផឹកស៊ីខាងក្រៅ ហើយក៏ឈប់រថយន្តនៅមុខផ្ទះចុចកណ្តឹងឲ្យប្រពន្ធបើកទ្វារ ពេលប្រពន្ធចុះមកបើកទ្វារ លោកផ្កាយ២ បានឈរសម្លឹងទៅលើនិងជេរប្រមាថទៅក្មួយ រហូតកើតមានទំនាស់ពាក្យសំដីរាលដាលដល់ ប្អូនថ្លៃ និងប្រពន្ធ ឈានដល់ប្រើអំពើហិ.ង្សាលើក្រុមគ្រួសារចូលវាយដល់ក្នុងបន្ទប់ទៀតផង ។
យប់ថ្ងៃកើតហេតុ ជនរងគ្រោះក៏បានទាក់ទងទៅកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថមូលដ្ឋាន ដើម្បីឲ្យជួយអន្តរាគមន៍ទប់ស្កាត់អំពើហឹង្សានោះ ជៀសវាងកុំមានគ្រោះថ្នាក់ដល់ជីវិតអ្នកណាម្នាក់ ព្រោះលោកផ្កាយ២មានអាវុធ ។ សមត្តកិច្ចកងរាជអាវុធហត្ថទៅដល់ ក៏បានសម្រុះសម្រួលគ្នាឲ្យភាគីទាំងពីរស្ងប់ស្កាត់ និងចូលបន្ទប់ដេករៀងខ្លួនទៅ ។ លុះព្រឹកឡើងថ្ងៃទី៦ ខែមករា ពេលភ្ញាក់ពីដំណេកបុរសជាប្តីនៅតែបង្កាត់ភ្លើងទំនាស់ជាពាក្យសំដី និងប្រើអំពើហឹង្សាមកលើក្រុមគ្រួសារដដែល ធ្វើឲ្យជនរងគ្រោះមានការភ័.យខ្លា.ច ទើបពួកគាត់បានទាក់ទងទៅកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថ ឲ្យទៅជួយអន្តរាគមន៍ម្តងទៀត នៅពេលសមត្តកិច្ចចុះទៅដល់ បានធ្វើការឃាត់ខ្លួនលោកផ្កាយ២ និងដកហូតអាវុធអាកា២ ដើម និងគ្រាប់មួយចំនួន ។
ជនរងគ្រោះឲ្យដឹងទៀតថា លោកផ្កាយ២យោធារូបនោះ មិនមែនទើបតែប្រើអំពើហិ.ង្សាលើក្រុមគ្រួសារម្តងនេះទេ គឺកើតឡើងជាញឹកញាប់មកហើយ អស់រយៈពេល ៧ទៅ៨ឆ្នាំ ដែលក្រុមគ្រួសាររងទុក្ខលំបាក តែក៏មិនបានប្តឹងផ្តល់អ្វីទេ ដើម្បីទុកកិត្តិយសឲ្យគាត់ និងកែប្រែចិត្តគំនិត ប៉ុន្តែដោយទ្រាំលែងបាននូវអំពើហឹង្សានោះតទៅទៀត ទើបពួកគាត់សម្រេចចិត្តប្តឹងសមត្តកិច្ចឲ្យអនុវត្តតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង