Banner KNP Detail Top

ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៣ឆ្នាំ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិក ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសិកា លីន គ្រី ដែលត្រូវជាមាតាបិតាក្មេកសម្តេចតេជោ ហ៊ុន សែន និងជាមាតា បិតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៣ឆ្នាំ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិក ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសិកា លីន គ្រី ដែលត្រូវជាមាតាបិតាក្មេកសម្តេចតេជោ ហ៊ុន សែន និងជាមាតា បិតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ភ្នំពេញ៖ នៅថ្ងៃពុធ -ព្រហស្បតិ៍ ១៤-១៥កើតខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី៣ -៤ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាព្រមទាំងសម្តេច ឯកឧត្តមលោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីភ្ញៀវកិត្តិយស និងក្រុមគ្រួសារញាតិ មិត្តទាំងអស់ បានអញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៣ឆ្នាំ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសិកា លីន គ្រី ដែលត្រូវជាមាតា បិតាក្មេកសម្តេចតេជោ ហ៊ុន សែន និងជា មាតា បិតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

នៅក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា ផ្កាភ្ញី ទៀនធូប ថ្វាយព្រះពុទ្ធរូប នមស្សការព្រះរតនត្រ័យនិងសមាទានសីល និមន្តសម្តេចព្រះសង្ឃរាជាគណៈ ចំនួន៩អង្គ ស្វាធ្យាយចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សូមសិរីសួស្តីមហាបវរប្រសើរ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដួងវិញ្ញាណខ្ខក្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសិកា លីន គ្រី។
នៅក្នុងពិធីសាសនានេះដែរសម្តេចព្រះសង្ឃរាជាគណៈ បានប្រោសព្រំប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសិកា លីន គ្រី ដែលបានធ្វើកម្មកិរិយា លាចាកលោកយើងនេះទៅកាន់លោកខាងមុខហើយនោះ បានយោងយិតទៅចាប់បដិសន្ធិក្នុងឋានបរមសុខ សុគតិភព កុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើង ហើយសម្តេចព្រះសង្ឃរាជាគណៈបានប្រសិទ្ធពរសូមទសបារមីវត្ថុស័កិ្តសិទ្ធទេវតាថែរក្សាក្នុងលោក សូមតាមជួយគាំពារថែរក្សាកាពារ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្តិត សូមមានរិទ្ធីបារមីខ្លាំងពូកែ ឈ្នះអស់មាសត្រូវ ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំដ៏ឆ្នើមនៅកម្ពុជា ដើម្បីថែរក្សាកាពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនតរៀងទៅ។ នៅក្នុងពិធីនេះដែរបាននិមន្តសម្តេចវន្ត័រត្ត នយ ច្រឹក សម្តេចសង្ឃនាយករងទី២ ប្រទានព្រះធម្មទេសនា។
ដោយឡែកនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចសក័ ព ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០២៣សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា នមស្សការព្រះរតនត្រ័យនិងសមាទានសិល អរាធនា សម្តេចព្រះរាជាគណៈ ព្រះសង័្បស្វាធ្យាយព្រះសត្តប្បការណាកិធម្ម ដារពិស្តារ ពិធីរាប់បាត្រ និងប្រគេនទេយ្យទានជាកិច្ចបង្ហើយពិធីបុណ្យ។
ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសលនេះ រៀបចំធ្វើឡើងនៅវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង