Banner KNP Detail Top

ចាប់ខ្លួន លោក ដេវីដ ឆាណាយវ៉ា ហៅក្រៅកូនមានវាសនា បានហើយ

ចាប់ខ្លួន លោក ដេវីដ ឆាណាយវ៉ា ហៅក្រៅកូនមានវាសនា បានហើយ


ខេត្តព្រះសីហនុ : នៅថ្ងៃទី០៥ខែឧសភាឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានចាប់ខ្លួនហើយ លោក ដេវីដឆាណាយវ៉ា ហៅក្រៅកូនមានវាសនា អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរសារព័ត៌មាន កន្លែងកំណើតសង្កាត់លេខ៥..មានទីលំនៅមុនពេលចាប់ខ្លួនស្នាក់ផ្ទះលេខ២១២អឺ២ផ្លូវសីហនុភូមិ៤សង្កាត់បឹងកេងកង១ ខ័ណ្ឌចំការមន រាជធានី ភ្នំពេញ ។

ត្រូវបានចោទ ពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ និងបទបរិហាកេរិ៏តជាសាធារណៈ ប្រព្រឹត្តនៅចំណុចភូមិចំណោតរាមឃុំចំណោតរាមស្រុកព្រៃនប់ខេត្តព្រះសីហនុ កាលពីអំឡុងខែមិនាឆ្នាំ២០២៣បទល្មើសដែលមានចែងអោយផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា២៩៤មាត្រា២៩៥នឹងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ ដីកាបង្គាប់អោយឃុំខ្លួនដោយលោកផាត់ពៅចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង