Banner KNP Detail Top

បញ្ជូនជនសង្ស័យ៤នាក់ ទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ករណីរក្សាទុក ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន នៅស្វាយរៀង

បញ្ជូនជនសង្ស័យ៤នាក់ ទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ករណីរក្សាទុក ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន នៅស្វាយរៀង


ខេត្តស្វាយរៀង ៖ បញ្ជូនជនសង្ស័យ៤ នាក់ទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ពាក់ព័ន្ធករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ។

ជនសង្ស័យមានទី១ឈ្មោះ ង្វៀង ឌឹកខាន់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរដឹកជញ្ជូន មានទីលំនៅបច្ចុប្បន្នភូមិក្រុម២ ឃុំបេនកូវ ស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម។
២.ឈ្មោះ យ៉ាញ់ ង៉ុកថយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរដឹកជញ្ជូន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៣.ឈ្មោះ ប៉ាន់ ងៀបទឿង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ទី៤.ឈ្មោះ ត្រឹង វ៉ាន់ទឹង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រភពបញ្ជាក់ទៀតថា នៅវេលាម៉ោង១០ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តស្ចាយរៀង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តទទួលជំនាញ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ស្វាយរៀង ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខកាស៊ីណូវីននឺស ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤ នាក់ និងចាប់យកវត្ថុតាងរួមមាន ៖ម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន០៨កញ្ចប់.ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន០១កញ្ចប់=០២ គ្រាប់, ថ្នាំគ្រាប់ពណ៌បៃតងចំនួន០១ កញ្ចប់ ម្សៅម៉ត់ពណ៌សចំនួន៣៤កញ្ចប់,ម្សៅកញ្ចប់ពណ៌ខៀវចំនួន០១កញ្ចប់,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០៥គ្រឿង,គ្រាប់អាវុធ (ខ្លី) ចំនួន០១គ្រាប់,ម៉ូតូចំនួន០៤គ្រឿង, ទូរស័ព្ទដៃចំនួន០៩ គ្រឿង, លិខិតឆ្លងដែនចំនួន ០៣ ក្បាល,សម្ភារសម្រាប់វេចខ្ចប់ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង