Banner KNP Detail Top

ឃាតកម្មដ៏សាហាវនេះ! សមត្ថកិច្ច បាននិងកំពុងស៊ើបអង្កេត ករណីសម្លាប់នារីម្នាក់ ដឹកសាកសព យកទៅដុតកម្ទេចចោល

ឃាតកម្មដ៏សាហាវនេះ! សមត្ថកិច្ច បាននិងកំពុងស៊ើបអង្កេត ករណីសម្លាប់នារីម្នាក់ ដឹកសាកសព យកទៅដុតកម្ទេចចោល


ត្បូងឃ្មុំ៖ នៅថ្ងៃទី ៥ ឧសភា ឆ្នំា២០២៣នេះ សមត្ថកិច្ចនៅមិនទាន់បានស្គាល់អត្តសញ្ញាណ ជនរងគ្រោះ ដោយសារស្ថានភាពសាកសព ត្រូវភ្លើងឆេះខ្លោច គឺបានដឹងថា ជាស្រ្តី អាយុចន្លោះពី ២០ ទៅ ៣០ ឆ្នាំ ដែលជនសង្ស័យ បានដឹកសពពីកន្លែងផ្សេង យកមកដាក់ គ សំរាម ជាស្លឹកចេក ក្នុងគោលបំណងបំផ្លាញភស្តុតាងចោល ក្នុងចម្ការចេកមួយកន្លែង ស្ថិតក្នុងភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ។
អំពើឃាតកម្មដ៏សាហាវមួយ បានកើតឡើងលើនារី វ័យចន្លោះពី ២០ ទៅ ៣០ ឆ្នាំម្នាក់ គឺជនដៃដល់ ជាឃាតក បានសម្លាប់រួចហើយ បានដឹកសាកសព យកទៅដុតកម្ទេចភស្តុតាងចោល ក្នុងចម្ការចេក ស្ថិតក្នុងស្រុកតំបែរនោះ សមត្ថកិច្ច បាននិងកំពុងស៊ើបអង្កេត។
ជនរងគ្រោះ ទំនងជាត្រូវគេសម្លាប់ច្រើនថ្ងៃហើយ ដោយសពមានសភាពហើមស្អុយ សម្លៀកបំពាក់ពណ៌ខ្មៅ មានស្នាមរបួស នៅលើ ក ផ្នែកខាងមុខ និងមានបន្សល់ទុក ចំណង ជាខ្សែអាលុយមីញ៉ូម ជាប់ កដៃ កជើង ដែលនាំឱ្យមានការសន្និដ្ឋានថា ជាករណីឃាតកម្ម។ ករណីនេះ មន្ត្រីជំនាញ បាននិងកំពុងស៊ីបអង្កេត ដើម្បីឈានទៅ កំណត់អត្តសញ្ញាណជនសង្ស័យ។
សូមបញ្ជាក់ថា កាលព្រឹកថ្ងៃទី ៤ ឧសភា ម្ចាស់ចម្ការចេក នៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានជូនដំណឹងមកសមត្ថកិច្ចថា បានប្រទះឃើញសាកសព មនុស្សម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវភ្លើងឆេះ៕

អត្ថបទដែលជាប់ទាក់ទង