Banner KNP Detail Top

នៅថ្ងៃសៅរ៍ ទី៦ ខែឧសភានេះ មានកីឡា ប្រភេទ នឹងត្រូវប្រកួតប្រជែង ក្នុងក្របខណ្ឌស៊ីហ្គេម នៅកម្ពុជា ដើម្បីដណ្តើមមេដាយមាស ៤៧គ្រឿង

នៅថ្ងៃសៅរ៍ ទី៦ ខែឧសភានេះ មានកីឡា ប្រភេទ នឹងត្រូវប្រកួតប្រជែង ក្នុងក្របខណ្ឌស៊ីហ្គេម នៅកម្ពុជា ដើម្បីដណ្តើមមេដាយមាស ៤៧គ្រឿង

ភ្នំពេញ៖ តាមកម្មវិធី ដែលបានគ្រោងទុក នៅថ្ងៃសៅរ៍ ទី៦ ខែឧសភានេះ មានកីឡា ប្រភេទ នឹងត្រូវប្រកួតប្រជែង ក្នុងក្របខណ្ឌស៊ីហ្គេម នៅកម្ពុជា ដើម្បីដណ្តើមមេដាយមាស ៤៧គ្រឿង។ កីឡាទាំងនោះ ប្រកួតនៅភ្នំពេញ សៀមរាប ខេត្តព្រះសីហនុ និងនៅខេត្តកែប រួមមាន៖

១-អត្តពលកម្ម ( រត់ម៉ារ៉ាតុន និងដើរ ) ចាប់ផ្តើមនៅសៀមរាប អង្គរ
២-កីឡាហែលទឹក ចាប់ផ្តើមនៅស្តាតថ្មី មរតកតេជោ
៣-ប្រណាំងកង់ភ្នំ ចាប់ផ្តើមនៅទីលានភ្នំគូលេន ខេត្តសៀមរាប
៤-បាល់បោះ ចាប់ផ្តើមនៅស្តាតថ្មី មរតកតេជោ
៥-ប្រដាល់ ចាប់ផ្តើមនៅមជ្ឈមណ្ឌល ជ្រោយចង្វារ OCIC
៦-កីឡាគ្រិកឃីត បន្តប្រកួតនៅ AZ Group Cricket Oval តាមផ្លូវ៦០ម៉ែត្រ បឹងទំពុន
៧-E-sports ចាប់ផ្តើមប្រកួតនៅ Naba Theatre និងនៅ Olympia Mall
៨-ហុកគី បន្តប្រកួតនៅសួនកម្សាន្ត ដាយណូស័រ ជ្រោយចង្វារ
៩-បាល់ទាត់ ( ស្ត្រី ) បន្តនៅស្តាតចាស់ Army Stadium គល់ស្ពានជ្រោយចង្វារ នៅ Smart RSN Stadium ( Phnom Penh Grown ) និងនៅ Prince Stadium ( ក្នុងបុរី Grand City )។
១០-កីឡា ជឺជិតស៊ូ បន្តប្រកួតនៅមជ្ឈមណ្ឌលជ្រោយចង្វារ OCIC
១១-ការ៉ាត់តេ ចាប់ផ្តើមប្រកួតនៅមជ្ឈមណ្ឌលជ្រោយចង្វារ OCIC
១២-គុនល្បុក្កតោ បន្តប្រកួតនៅមជ្ឈមណ្ឌលជ្រោយចង្វារ OCIC
១៣-គុនខ្មែរ ចាប់ផ្តើមប្រកួតនៅស្តាតថ្មី មរតកតេជោ
១៤-រត់ឆ្លងឧបសគ្គ បន្តប្រកួតនៅមជ្ឈមណ្ឌលជ្រោយចង្វារ OCIC
១៥-អុកចត្រង្គ បន្តប្រកួតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
១៦-Pencak Silat ចាប់ផ្តើមប្រកួតនៅមជ្ឈមណ្ឌលជ្រោយចង្វារ OCIC
១៧-ប៉េតង់ ចាប់ផ្តើមប្រកួតនៅស្តាតអូឡាំពិក
១៨-ទូកក្តោង បន្តប្រកួតនៅខេត្តព្រះសីហនុ
១៩-Sepak Takraw ( ឈិនឡុង ) ចាប់ផ្តើមប្រកួតនៅសាលបាល់បោះ នៅស្តាតអូឡាំពិក
២០-តេនីស ( Soft Tennis ) ចាប់ផ្តើមប្រកួតនៅស្តាតអូឡាំពិក
២១-ទ្រីយ៉ាឡុន ចាប់ផ្តើមប្រកួតនៅខេត្តកែប
២២-វ៉ូវីណាម ចាប់ផ្តើមប្រកួតនៅមជ្ឈមណ្ឌលជ្រោយចង្វារ OCIC
២៣-បាល់ទះ ក្នុងសាល (បុរស ) បន្តប្រកួតនៅស្តាតអូឡាំពិក
២៤-តេក្វាន់ ( TEZBALL ) ចាប់ផ្តើមប្រកួតនៅសាលយុវជន ( ស្តាតអូឡាំពិក )។
សូមរម្លឹកថា ការប្រកួតស៊ីហ្គេម ដែលកម្ពុជា ជាម្ចាស់ផ្ទះពេលនេះ បានចាប់ផ្តើម កាលពីថ្ងៃទី២៩ ខែមេសា ទោះបីជាពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ទើបតែធ្វើនៅថ្ងៃទី៥ ខែឧសភានេះក៏ដោយ។
ឆ្លងកាត់ការប្រកួតកន្លងមក គឺនៅថ្ងៃទី៤ ខែឧសភាតែមួយថ្ងៃ គឺកម្ពុជា ឈរលេខរៀងទី១ ក្នុងចំណោម ១១ប្រទេសចូលរួមស៊ីហ្គេម ដោយទទួលបានមេដាយ ៩គ្រឿង ( មាស ៥ និងប្រាក់ ៤គ្រឿង )។ ហ្វីលីពីន នៅលេខ២ ទទួលបានមេដាយ ៧គ្រឿង ( មាស ២ ប្រាក់ ២ និងសំរិទ្ធ ៣ )។ ថៃ នៅលេខ៣ ទទួលបានមេដាយ ៣គ្រឿង ( មាស ១ ប្រាក់ ១ និងសំរិទ្ធ ១ )។ ឡាវ នៅលេខ៤ ទទួលបានមេដាយ ៤គ្រឿង ( មាស ១ និងសំរិទ្ធ ៣ )។ ឥណ្ឌូនេស៊ី នៅលេខ៥ ទទួលបានមេដាយ ៦គ្រឿង ( ប្រាក់ ១ និងសំរិទ្ធ ៥ )។ ហ្វីលីពីន នៅលេខ៦ ទទួលបានមេដាយ ៤គ្រឿង ( ប្រាក់ ១ និងសំរិទ្ធ ៣ )។ វៀតណាម នៅលេខ៧ ទទួលបានមេដាយសំរិទ្ធ ៣គ្រឿង។ រីឯព្រុយណេ ម៉ាឡេស៊ី សិង្ហបុរី និងទីម័រខាងកើត មិនទាន់ទទួលបានមេដាយ នៅឡើយទេ។
ការប្រកួតស៊ីហ្គេម នឹងបន្តប្រកួតរៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដោយមានប្រភេទកីឡាសរុប ចំនួន ៣៦ប្រភេទកីឡា និងមាន ៥៧៩វិញ្ញាសា ស្មើនឹង ៥៧៩មេដាយមាស។
នៅថ្ងៃទី៥ឧសភានេះ ជាថ្ងៃប្រារព្ធពិធីបើកកីឡាស៊ីហ្គេម នៅស្តាតថ្មី មរតកតេជោ ដែលមិនមានការប្រកួតកីឡាអ្វីឡើយ។ ការប្រកួត នឹងបន្តនៅថ្ងៃទី៦ឧសភា បន្តរាល់ថ្ងៃ រហូតដល់ថ្ងៃទី១៦ឧសភា ហើយនៅថ្ងៃទី១៧ឧសភា ជាថ្ងៃប្រារព្ធពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង