Banner KNP Detail Top

ការប្រកួតកីឡាទ្រីយ៉ាត្លុង ប្រភេទអត្តពលកម្ម ពាក់ព័ន្ធលើវិញ្ញាសារនានា បានចាប់ផ្តើមដំណើរការហើយ នៅខេត្តកែប

ការប្រកួតកីឡាទ្រីយ៉ាត្លុង ប្រភេទអត្តពលកម្ម ពាក់ព័ន្ធលើវិញ្ញាសារនានា បានចាប់ផ្តើមដំណើរការហើយ នៅខេត្តកែប


(កែប)៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលបានរៀបចំប្រព្រឹត្តធ្វើឡើង នៅឆ្នេរលេងទឹក ស្ថិតក្នុងសង្កាត់កែប ខេត្តកែប នា ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ លើកីឡាត្រីយ៉ាត្លុង ដោយមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានអបអរសាទរ ចូលរួមទស្សនាកំសាន្តយ៉ាងច្រើនកុះករ។
នាឱកាសនៃព្រឹត្តិការណ៍កីឡាត្រីយ៉ាត្លុងនេះ លោក ងិន សុខបញ្ញា អគ្គលេខាធិការនៃសហព័ន្ធកីឡាទ្រីយ៉ាត្លុង បានបញ្ជាក់ប្រាប់ឲ្យដឹងថា បណ្ដាប្រទេសដែលបានចូលរួមប្រកួត រួមមាន៖ ចំនួន ៨ ប្រទេស រួមទាំងប្រទេសកម្ពុជាផងដែរ មានអ្នកចូលរួម សរុប ១៣៨(ស្រី ៥៥នាក់), ក្នុងនោះជាប្រតិភូ និងគ្រូបង្វឹក សរុប ចំនួន ៤៨នាក់ (ស្រី១៦នាក់), អត្តពលិក ៩០នាក់ (ស្រី ៣៩នាក់)។
* ១- ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ មានប្រតិភូនិងគ្រូបង្វឹក ចំនួន ៩នាក់ (ស្រី៥នាក់), អត្តពលិក ១៦នាក់ (ស្រី ៦នាក់) ក្នុងនោះ បារាំងសញ្ជាតិកម្ពុជា ៣នាក់។
* ២- ប្រទេសថៃឡងដ៏ ប្រតិភូនិងគ្រូបង្វឹក ៤នាក់(ស្រី១នាក់), អត្តពលិក ១៤នាក់ (ស្រី៥នាក់)។
* ៣- ប្រទេស ម៉ាឡេស៊ី ប្រតិភូនិងគ្រូបង្វឹក ៥នាក់ (ស្រី១នាក់), អត្តពលិក ១០នាក់ (ស្រី៥នាក់)។
* ៤- ប្រទេស សឹង្ហបុរី ប្រតិភូនិងគ្រូបង្វឹក មានចំនួន ៤នាក់(ស្រី១នាក់), អត្តពលិក ១២នាក់ (ស្រី៥នាក់)។
* ៥- ប្រទេស ឥណ្តូនេសុី ប្រតិភូនិងគ្រូបង្វឹក មានចំនួន ៧នាក់, អត្តពលិក ១០នាក់ (ស្រី៥នាក់)។
* ៦- ប្រទេស ហ្វីលីពីន ប្រតិភូនិងគ្រូបង្វឹក មានចំនួន ៧នាក់(ស្រី៣នាក់), អត្តពលិក ១៤នាក់ (ស្រី៦នាក់)។
* ៧- ប្រទេស វៀតណាម ប្រតិភូនិងគ្រូបង្វឹក មានចំនួន ១២នាក់(ស្រី៥នាក់), អត្តពលិក ១៤នាក់ (ស្រី៧នាក់)។
លោក ងិន សុខបញ្ញា បញ្ជាក់ទៀតថា កីឡាទ្រីយ៉ាត្លុង នៅខេត្តកែប ចាប់ផ្ដើមដំណើរការ នៅម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ លើការប្រកួតវិញ្ញាសា Aquathlon(នារី) ហែលទឹក ៥០០ម៉ែត្រ + រត់ ២,៥ គីឡូម៉ែត្រ នៅឆ្នេលេងទឹក ផ្លូវផ្សារក្តាម។ នៅម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ លើការប្រកួតវិញ្ញាសា Aquathlon(បុរស) ហែលទឹក ៥០០ម៉ែត្រ + រត់ ២,៥ គីឡូម៉ែត្រ នៅឆ្នេលេងទឹក ផ្លូវផ្សារក្តាម។ ម៉ោង ៩និង៣០នាទីព្រឹក នៃថ្ងៃដដែល ពិធីបំពាក់មេដាយ(បុរស-នារី) នៅឆ្នេរលេងទឹក។ រហូតដល់វេលាម៉ោង២រសៀល ថ្ងៃដដែល ការប្រកួតវិញ្ញាសា Aquathlon mixed Relay (បុរស២ នារី២) ហែលទឹក ៥០០ម៉ែត្រ + រត់ ២,៥ គីឡូម៉ែត្រ នៅឆ្នេលេងទឹក ផ្លូវផ្សារក្តាម។ ហើយព្រឹត្តិការណ៍កីឡាទ្រីយ៉ាត្លុង នៅខេត្តកែប បន្តធ្វើឡើងរហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។
ចំពោះនាព្រឹកនេះផងដែរ មានវត្តមានកងកម្លាំងគ្រប់ប្រភេទពាក់ព័ន្ធ បានធានារក្សាការពារ ជុំវិញសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព មានភាពល្អប្រសើរ ហើយមានពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងភ្ញៀវជាតិ អន្តរជាតិ ក៏បានមកចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកុះករផងដែរ៕

អត្ថបទដែលជាប់ទាក់ទង