Banner KNP Detail Top

ប្រើប្រាស់កាំបិតផ្គាក់កាប់មនុស្ស ទាំងកណ្ដាលថ្ងៃ បង្កការភ្ញាក់ផ្អើល នៅក្រុងពោធិ៍សាត់

ប្រើប្រាស់កាំបិតផ្គាក់កាប់មនុស្ស ទាំងកណ្ដាលថ្ងៃ បង្កការភ្ញាក់ផ្អើល នៅក្រុងពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃទី១២ ខែមករា២០២៣ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ ត្រង់ចំណុចក្បែរភ្លើងស្តុបផ្លូវបំបែកលាច ស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ។
យោងតាមប្រភពនានានៅកន្លែងកើតហេតុក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានលើកឡើងស្រដៀងៗគ្នាថា មុនកើតហេតុគេឃើញយុវជនរងគ្រោះមានសម្លៀកបំពាក់ជាសិស្សសាលាបានឈប់ម៉ូតូទិញស្លាបមាន់ក្រឡុក ខណៈនោះមានម៉ូតូ១គ្រឿងជិះឌុបគ្នា ហើយម្នាក់នៅខាងក្រោយបានហក់ពីលើម៉ូតូមកកាប់យកៗពុំដឹងមូលហេតុអ្វីនោះទេ រួចក៏ជិះម៉ូតូគេខ្លួនបាត់តែម្ដង បណ្ដាលឱ្យយុវជនរងគ្រោះដែលត្រូវបានគេកាប់នោះរងរបួសដៃស្ដាំ និងខូចខាតម៉ូតូផងដែរ ។

អ្នកឃើញហេតុការណ៍បន្តថា កាប់កាំបិតទី១ ផ្លែកាំបិតប៉ាតដូចទះកំផ្លៀង បើពុំដូច្នោះទេអាចរងរបួសធ្ងន់ធ្ងរឬស្លាប់ក៏ថាបាន ភ្លាមនោះប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានទៅសមត្ថកិច្ច ដើម្បីជួយធ្វើអន្ដរាគមន៍និងនាំជនរងរបួសទៅសួរនាំ ថែមទាំងទៅព្យាបាលមុខរបួស។ យុវជនរងរបួសឈ្មោះ ញ៉ិល ស៊ីនិត ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិទួលក្រួស សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់ ៕

អត្ថបទដែលជាប់ទាក់ទង