Banner KNP Detail Top

ក្មេងប្រុសម្នាក់ ជាសិស្សសាលា បើកបរម៉ូតូមួយគ្រឿង ជ្រុលទៅបុកឃឿនសួនច្បារពេញទំហឹង បណ្តាលឱ្យដួលបោកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែង ទាំងព្រឹកព្រលឹម

ក្មេងប្រុសម្នាក់ ជាសិស្សសាលា បើកបរម៉ូតូមួយគ្រឿង ជ្រុលទៅបុកឃឿនសួនច្បារពេញទំហឹង បណ្តាលឱ្យដួលបោកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែង ទាំងព្រឹកព្រលឹម

ភ្នំពេញ ៖ ហេតុការណ៍គ្រោះចរាចរណ៍នេះ បានកើតឡើង កាលពី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវR៦ ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពស្លាប់ជាសិស្សសាលា ឈ្មោះ អន ម៉ូវម៉ុល្លា សុវឌ្ឍនា ភេទប្រុស អាយុ ១៥ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅម្តុំ បុរីចំការដូង មានស្រុកកំណើត នៅភូមិបាវិតលើ ឃុំបាវិត ស្រុកចន្រ្ទ ខេត្តស្វាយរៀង។


មុនពេលកើតហេតុ គេបានឃើញក្មេងប្រុសម្នាក់ ជាសិស្សសាលា បើកបរម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង ពណ៌ខៀវលាយស ពាក់ផ្លាកលេខ ភ្នំពេញ 1I-4642 បានធ្វើដំណើរតាមបណ្ដោយផ្លូវR៦ ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរេចង្កូតជ្រុលទៅបុកឃឿនសួនច្បារពេញទំហឹង បណ្ដាលឱ្យដួលនឹងខ្នល់បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។
សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចចរាចរណ៍ផ្លូវគោក អោយចុះមកធ្វើការវាស់វែងយកម៉ូតូយកទៅរក្សាទុកជាបណ្តោះអាសន្ន និងបានធ្វើកំណត់ហេតុរួចរាល់ ទើបធ្វើការទាក់ទងរកក្រុមគ្រួសារសាច់ញាតិ ដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង