Banner KNP Detail Top

បង្រ្កាបជនសង្ស័យ ០៤នាក់ ករណីឆក់ទូរស័ព្ទពីបុរសម្នាក់ មិនបានសម្រេច

បង្រ្កាបជនសង្ស័យ ០៤នាក់ ករណីឆក់ទូរស័ព្ទពីបុរសម្នាក់ មិនបានសម្រេច


ភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ យប់ កម្លាំងជំនាញនាយកដ្ឋាន ដឹកនាំដោយលោកឧ.ត្រី ប៊ុត វណ្ណារដ្ឋ ចុះល្បាតតាមបណ្តោយផ្លូវលេខ៩៥កែងផ្លូវលេខ៣២០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿងមានគ្នាចំនួន០៤នាក់បានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់ដែលកំពុងជិះម៉ូតូតែមិនបានសម្រេច ភ្លាមនោះកម្លាំងជំនាញបានប្រដេញរហូត ដល់ចំណុចផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យបានចំនួន០៤នាក់។ ជនសង្ស័យនេះ ការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង