Banner KNP Detail Top

បុរសម្នាក់ រងរបួសធ្ងន់ ខណៈត្រូវជនសង្ស័យយកដងកឺបុកប៊ីយ៉ា វាយក្បាលពេញមួយទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ

បុរសម្នាក់ រងរបួសធ្ងន់ ខណៈត្រូវជនសង្ស័យយកដងកឺបុកប៊ីយ៉ា វាយក្បាលពេញមួយទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ

   
ខេត្តស្វាយរៀង ៖ ហេតុការណ៍នេះបានកើតឡើង កាលពី រសៀល ថ្ងៃទី៩ខែឧសភាឆ្នាំ២០២៣ នៅភូមិត្រោកឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ។

បុរសម្នាក់រងរបួសធ្ងន់ ខណៈត្រូវជនសង្ស័យយកដងកឺបុកប៊ីយ៉ា វាយក្បាលពេញមួយទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចបន្ទាប់ពីមានទំនាស់ពាក្យសម្តីគ្នាពីរឿងលេងបុកប៊ីយ៉ា ហើយជនរងគ្រោះសុំឈប់ តែជនសង្ស័យមិនព្រមឱ្យឈប់។

ជនរងគ្រោះមានឈ្មោះ សឹង រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ រស់នៅភូមិត្រោក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។
ចំណែកជនសង្ស័យមានឈ្មោះ នួន ចិត្ត អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក រស់នៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

មុនកើតហេតុជនសង្ស័យនិងជនរងគ្រោះបានលេងបុកប៊ីយ៉ាជាមួយគ្នាយ៉ាងសប្បាយក្រោយមកខណៈជនរងគ្រោះបានសម្រាកឈប់លេងដោយសុំជនសង្ស័យទៅផ្ទះប៉ុន្តែភាគីម្ខាងទៀតមិនអោយឈប់ក៏បង្កជាជម្លោះគ្នាយ៉ាងខ្លាំង ស្រាប់តែជនសង្ស័យស្ទុះទៅទាញបានដងកឺបុកប៊ីយ៉ាមកវាយក្បាលជនរងគ្រោះបង្កការភ្ញាក់ផ្អើលតែម្ដង។

ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗបន្សល់ ជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តតៃនិញ ប្រទេសវៀតណាម ។ សមត្ថកិច្ចនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវនិងតាមរកមុខសញ្ញាជនសង្ស័យដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង