Banner KNP Detail Top

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះរូបភាព និងសារដើម្បីឱ្យជួយតាមស្វែងរកអ្នករត់តុកៗ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះរូបភាព និងសារដើម្បីឱ្យជួយតាមស្វែងរកអ្នករត់តុកៗ

ភ្នំពេញ ៖ នៅថ្ងៃទី១១ ឧសភា ២០២៣នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះរូបភាព និងសារដើម្បីឱ្យជួយតាមស្វែងរកអ្នករត់តុកៗ ដោយសារកាមេរ៉ារបស់ជនជាតិហ្វីលីពីនមួយក្រុមជាអ្នកថតរូបក្នុងព្រឹត្តិការណ៍អាស៊ានហ្គេម បានភ្លេចនៅលើតុកៗក្រោយពីជិះឈប់នៅម្តុំវាលមេន ។
យោងតាមគណនីហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កាញារីទ្ធី បានបង្ហោះដូច្នេះថា «ជម្រាបសួរឯកឧត្តម, កាលពីថ្ងៃ១០ ខែឧសភា ម៉ោងប្រហែល៣ រសៀល មានជនជាតិហ្វីលីពីនមួយក្រុម ដែលជាក្រុមអ្នកថតរូបព្រឹត្តិការណ៍អាស៊ានហ្កេម បានភ្លេចកាមេរ៉ានៅលើតុកៗ ពេលដែលគាត់ធ្វើដំណើរពីម្តុំវិមានឯករាជ្យ មកឈប់នៅម្តុំវាលមេន។ ក្នុងកាមេរ៉ានោះមានរូបថតព្រឹត្តិការណ៍មួយចំនួនធំ មិនទាន់បានកូពីចេញ ហើយកាមេរ៉ានោះមានតម្លៃថ្លៃគួរសមដែរ។ ពួកគាត់បានព្យាយាមស្វែងរក តែរកមិនឃើញ។ ពេលធ្វើដំណើរ គាត់បានថតរូបជាប់ពូតុកៗ ដោយចៃដន្យ ។ សូមឯកឧត្តម និងក្រុមការងារមេត្តាជួយសម្របសម្រួកស្វែងរកពូតុកៗនោះផង ដើម្បីអាចយកកាមេរ៉ាជូនគាត់វិញ។សូមអរគុណឯកឧត្តម» ។
ដោយឡែក គណនីហ្វេសបុកមួយទៀត ដែលមានឈ្មោះ KhengKheng ក៏បានបង្ហោះដូចគ្នាដែថា «សួស្ដីបងប្អូនទាំងអស់គ្នា ថ្ងៃនេះមន្ត្រីក្រុម របស់ក្រុមបាល់ទាត់នារី ភីលីពីន (Philippine) បានភ្លេចកាមេរ៉ានៅលើតុកតុក ដែលមានទីតាំងនៅជិតវិមានឯករាជ្យ សូមបងប្អូនជួយស៊ែរដើម្បីអោយ លោកពូបើកតុកតុកបានឃើញផង បើសិនលោកពូបានឃើញហើយសូមមេត្តា ប្រគល់ជួនគាត់វិញផង គាត់មិនមែនអ្នកទេសចរណ៏ទេ គាត់មកប្រទេសយើងដើម្បីចូលរួមប្រកួត Sea Game ទេ ។ក្រុមរបស់គាត់មកចូលរួមប្រកួត Sea Game សង្ឃឹមបងប្អូននឹងជួយស៊ែផង» ៕

អត្ថបទដែលជាប់ទាក់ទង