Banner KNP Detail Top

លោកគ្រូនិងសិស្សសាលាជម្ពូវ័ន ចំនួន៣នាក់ បានរងរបួស ក្រោយពីមានក្របីឈ្មោលមួយក្បាលឡេីង ក បោលចូលទៅក្នុងសាលាដេញវ័ធ បង្កការភ្ញាក់ផ្អេីល

លោកគ្រូនិងសិស្សសាលាជម្ពូវ័ន ចំនួន៣នាក់ បានរងរបួស ក្រោយពីមានក្របីឈ្មោលមួយក្បាលឡេីង ក បោលចូលទៅក្នុងសាលាដេញវ័ធ បង្កការភ្ញាក់ផ្អេីល

ភ្នំពេញ ៖ កាលពី រសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ លោកគ្រូនិងសិស្សសាលាជម្ពូវ័នចំនួន៣នាក់បានរងរបួសក្រោយពីមានក្របីឈ្មោលមួយក្បាលឡេីងកបានបោលចូលទៅក្នុងសាលាដេញវ័ធ បង្កការភ្ញាក់ផ្អេីល នៅក្នុងសាលាវិទ្យាល័យជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នេះ មានសត្វក្របីឈ្មោលឡើងកមួយក្បាល មិនដឹងថាដាច់ របូត រួចមកពីណា បោលចូលក្នុងបរិវេណសាលារៀន ឃើញមនុស្សដេញវ័ធ ជល់ រងរបួសលោកគ្រូម្នាក់ កំពុងដើរនៅក្នុងសាលារៀន ផ្អើលកូនសិស្សសាលាដែលទៅរៀនគួរ រត់ចែកជើងគ្នា រកកន្លែងមានសុវត្តិភាព ។

ដោយសារសត្វក្របីឈ្មោញឡើងកមួយក្បាលនេះកាច សាហាវពេលឃើញមនុស្សមិនបាន ទើបរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានចុះទៅជួយព័ទ្ធចាប់ ត្រូវបានសត្វក្របីដេញជល់ វ័ធរបួស កម្លាំងប្រជាការពារចំនួន២នាក់ទៀត ទម្រាំព័ទ្ធចាប់បាន អស់រយៈពេលជាច្រើនម៉ោង រហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែលទើបរាយអន្ទាក់ចាប់ទាក់បាន ។

សមត្ថកិច្ចរួមជាមួយនាយកសាលា ចាប់រក្សាទុកនៅសាលារៀនជាបណ្តោះអាសន្ន រងចាំម្ចាស់ក្របីទៅដោះស្រាយ ផលប៉ះពាល់ បង្កឲ្យគ្រោះថ្នាក់ដល់មនុស្សរបួស៣នាក់ ៕

អត្ថបទដែលជាប់ទាក់ទង