Banner KNP Detail Top

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នៅប្រទេសឥណ្ឌូនេស៊ី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នៅប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖ នាថ្ងៃទី ១០ ខែឧសភា ២០២៣ មេដឹកនាំប្រទេសអាស៊ីអាគ្នេយ៍(អាស៊ាន) រួមទាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើ ញបើកជាផ្លូវការកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នៅប្រទេសឥណ្ឌូនេស៊ី ។ ចំណែកឯនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-Cha ឯណោះវិញបានអវត្តមានពីកិច្ចប្រជុំកំពូលដោយសារតែកំពុងមានធុរៈដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងស្រុកថៃឡង់ដ៍ ។ ដោយឡែកមេដឹកនាំយោធាមីយ៉ាន់ម៉ាក៏អវត្តមាននៅក្នុងកិច្ចប្រជុំនេះដែរ ដោយសារការបន្ដវិវត្តន៍ថយក្រោយនៃស្ថានការណ៍នយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានធើ្វឱ្យប្រទេសជាសមជិកអាស៊ានមួយនេះមិនទទួលបានការអញ្ជើញឱ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូលសម្រាប់ឆ្នាំនេះឡើយ។

កិច្ចប្រជុំកំពូលប្រចាំឆ្នាំដែលមានប្រធានបទ “បញ្ហាអាស៊ាន ៖ ចំណុចកណ្តាលនៃកំណើន”ស្វែងរកការជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់និង”ធ្វើឱ្យអាស៊ីអា គ្នេយ៍ក្លាយជាក្បាលម៉ាស៊ីននៃកំណើនប្រកបដោយចីរភាពរបស់ពិភពលោក “។ចំណុចមួយចំនួនដែលមេដឹកនាំត្រូវបានកំណត់ដើម្បីដោះស្រាយរួមមានការអនុម័តគំនិត ផ្តួចផ្តើមសុខភាពតែមួយដែលមានគោលដៅបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការបង្ការការត្រៀមលក្ខណៈនិងការឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាព ។
កិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ ក្នុងរយៈពេលពីរថ្ងៃចំពោះរបៀបវារៈសំខាន់ៗនៅក្នុងកិច្ចប្រជុំបានបន្ដផ្តោតលើបញ្ហានយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាទន្ទឹមគ្នានឹងយន្តការសន្ដិភាពទាំង៥ ចំណុចដែលបង្កើតឡើងដោយអាស៊ានកាលពីឆ្នាំ២០២១ នៅមិនទាន់ទទួលបានការអនុវត្តពេញលេញពីរដ្ឋាភិបាល របបសឹកនៅឡើយទេផ្ទុយទៅវិញមេដឹកនាំរបបសឹកថែមទាំងបន្តប្រើប្រាស់អំពើហិង្សានិងប្រព័ន្ធតុលាការដើម្បីបង្ក្រាបក្រុមអ្នកនយោបាយប្រឆាំងរួមទាំងសកម្មជនសិទ្ធិមនុស្សជាហូហែ ៕

អត្ថបទដែលជាប់ទាក់ទង