Banner KNP Detail Top

បុរសជនជាតិចិន ២នាក់ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបេីករថយន្តលឿនជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវ

បុរសជនជាតិចិន ២នាក់ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបេីករថយន្តលឿនជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវ


ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចជិតវត្តភ្នៀត ភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌកំបូល។ បុរសជនជាតិចិនចំនួន២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីបេីករថយន្តលឿនជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់មួយដេីម។

មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1N-9546 បេីកបរដោយបុរសជនជាតិចិនម្នាក់រួមនឹងបុរសជនជាតិចិនដូចគ្នាម្នាក់ទៀតធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុដោយសភាពផ្លូវកោងបន្តិចផងនោះក៏រេចង្កូតទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបណ្តាលឱ្យបាក់អស់ចំនួន១ដេីមដួលដល់ដីនិងធ្វេីឱ្យតែកុងរួមទាំងអ្នករួមដំណើររងរបួសធ្ងន់។
ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង