Banner KNP Detail Top

ប្រជាពលរដ្ឋនាសាទបានត្រីក្រពតប្រហែលកន្លះគីឡូយកមកផ្ទះរួចស្រស្ងោរក្លែមជាមួយស្រាបៀបណ្ដាលអោយ

ប្រជាពលរដ្ឋ ទៅនេសាទបានត្រីក្រពត ប្រហែលកន្លះគីឡូក្រាម យកមកផ្ទះធ្វើឱ្យស្អាតលាយជាមួយគ្រឿងដាក់ស្ងោរក្នុងទឹកមួយអំពុះ រួចស្រង់យកមកក្លែមជាមួយស្រាបៀរមួយយួរ ចំនួន៤នាក់ បណ្ដាលឱ្យពុលចំនួន៣នាក់ ចំណែកម្នាក់ទៀត មិនហ៊ានហូបនោះទេ ព្រោះខ្លាចពុល ក៏រួចខ្លួន


ខេត្តត្បូងឃ្មុំ ៖ កាលពី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិទួលឃ្លាំង ឃុំព្រះធាតុ ស្រុកអូររាំងឪ លុះរហូតដល់ពេលរសៀលថ្ងៃដដែល មនុស្សចំនួនពីរនាក់ក៏មានអាការៈមិនស្រួល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃ១០ ខែឧសភា ឆ្នាំ២០២៣ នេះ គាត់បានទទួលព័ត៌មានពីលោកមេភូមិទួលឃ្លាំងថា មានប្រជាពលរដ្ឋចំនួន៤នាក់ បានហូបស្រាក្លែមត្រីក្រពត បណ្ដាលឱ្យពុលចំនួន៣នាក់ ក្នុងនោះស្លាប់ម្នាក់ និង២នាក់ទៀត យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន។

ប្រភពព័ត៌មានបានបញ្ជាក់ថា អ្នកដែលទៅរកត្រីក្រពតពីបឹង គឺឈ្មោះ អុន អឿន ភេទប្រុស ជនជាតិខែ្មរ អាយុ៤៣ឆ្នាំ រស់នៅភូមិស្រែមៀន ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (ស្លាប់) នៅវេលាម៉ោងប្រហែលជា៤រសៀល ថ្ងៃទី៩ ខែឧសភា។ ដោយឡែកអ្នកដែលចូលរួមផឹកស៊ីក្លែមជាមួយគ្នា២នាក់ទៀត មានអាការៈមិនស្រួលក៏ប្រញាប់ប្រញាល់ឲ្យសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ក្នុងនោះរួមមាន ៖ ១- ឈ្មោះ ឃាន រិន ភេទប្រុស ជនជាតិខែ្មរ អាយុ៥០ឆ្នាំ នៅភូមិទួលឃ្លាំង ឃុំព្រះធាតុស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (សង្គ្រោះបន្ទាន់) និង២- ឈ្មោះ អឿន វ៉ិត ភេទប្រុស ជនជាតិខ្មែរ អាយុ៣០ឆ្នាំ រស់ភូមិទួលឃ្លាំង ឃុំព្រះធាតុ ស្រុកអូររាំឪ ខេត្តត្បូងឃ្មុំ (សង្គ្រោះបន្ទាន់)។ ចំណែកម្នាក់ទៀតមានឈ្មោះ ថាវ ម៉េងស្រ៊ុន ភេទប្រុស ជនជាតិខែ្មរ អាយុ២៦ឆ្នាំ រស់នៅភូមិព្រះធាតុ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (មិនបានហូប ព្រោះតែខ្លាចពុល)។

បំភ្លឺពីម្តាយជនរងគ្រោះឈ្មោះ សុខ ខែម អាយុ៧៥ឆ្នាំ រស់ភូមិទួលឃ្លាំង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ជនរងគ្រោះពិតជាបានពុលត្រីក្រពតពិតប្រាកដមែន។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ចំពោះបុរស២នាក់ ដែលត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិននោះ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះដោយយកចិត្តទុកដាក់ ដោយដាក់សេរ៉ូមបន្សាប រួមជាមួយនឹងថ្នាំពេទ្យអស់៣កំប្លោក ក៏បានធូរស្រាលហើយនឹងបានត្រឡប់មកផ្ទះវិញហើយដែរ៕

អត្ថបទដែលជាប់ទាក់ទង