Banner KNP Detail Top

ស៉ីហ្គេម២០២៣ ៖ កីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ ឈ្នះមេដាយមាស ស៊ីហ្គេម២០២៣

ស៉ីហ្គេម២០២៣ ៖ កីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ ឈ្នះមេដាយមាស ស៊ីហ្គេម២០២៣

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នំា២០២៣នេះ កីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ បានឈ្នះមេដាយមាស ១គ្រឿងជូនជាតិមាតុភូមិ ក្នុងវិញ្ញាសាប្រដាល់គុនខ្មែរ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ក្រោយពីគូប្រកួតសម្រេចមិនចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅសាលដំរី ពហុកីឡដ្ឋានមរតកតេជោ។
ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបង្ហោះសារអបអរសាទរថា «អបអរសាទរ កីឡាករគុនខ្មែររបស់ក្រសួងមហាផ្ទៃ រឿង សោភ័ណ្ឌ ដណ្ដើមបានមេដាយមាស០១គ្រឿង ជូនជាតិមាតុភូមិ ក្រោយពីកីឡាកររបស់វៀតណាមសុំដកខ្លួន ក្នុងការប្រកួតកីឡាគុនខ្មែរ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ៕

អត្ថបទដែលជាប់ទាក់ទង