Banner KNP Detail Top

ឃ្លាំងស្តុកកម្ទេចក្រណាត់មួយកន្លែង ក្នុងភូមិ ព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យ

ឃ្លាំងស្តុកកម្ទេចក្រណាត់មួយកន្លែង ក្នុងភូមិ ព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូចខាតទាំងស្រុង


ភ្នំពេញ៖ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពី ថ្ងៃទី១១ខែឧសភា ឆ្នាំ ២០២៣ ហើយ រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់។
ឃ្លាំងដែលត្រូវភ្លើងឆេះមានទំហំប្រមាណ៩ម៉ែត្រគុណ៤០ម៉ែត្រ ធ្វើពីដែកប្រក់ស័ង្កសី ដែលមានម្ចាស់ជាអ្នកជួលឈ្មោះ ហេង ស្រីនាង ភេទស្រីអាយុ ៣៨ឆ្នាំ មុខ របស់ជាអ្នកទិញលក់កម្ទេចក្រណាត់ ។
នៅមុនពេលកើតហេតុ គេឃើញ ភ្លើងបានឆាបឆេះឃ្លាំងយ៉ាងសន្ធោសន្ធៅ ហើយ បានឆាបឆេះរាលដាលយ៉ាងរហ័ស ។ភ្លាមៗ ប្រជាពលរដ្ឋ នៅក្បែរខាងរួមទាំងម្ចាស់ក៏បាននាំគ្នា ជួយ បាញ់ពន្លត់តែពុំអាចទប់ស្កាត់បានក៏បានហៅរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងទៅអន្តរាគមន៍ ។
កម្ទេចក្រណាត់គាត់បានដើរទិញ តាមរោងចក្រ ហើយ យកមកគរទុកក្នុងឃ្លាំង ដើម្បី លក់បន្ត។ នៅមុនពេលកើតហេតុគាត់និងបងប្អូន ប្រមាណ៦នាក់នៅក្នុងផ្ទះស្រាប់តែ ទុស្សេខ្សែភ្លើង នៅផ្នែកខាងក្រោយក៏ឆេះរាលដាល់ទៅកម្ទេចក្រណាត់តែម្តង។

អគ្គិភ័យ នេះបណ្តាលអោយកម្ទេចក្រណាត់នៅក្នុងឃ្លាំងទាំងមូលបានរងការខូចខាតទាំងស្រុង ។ទោះបីជាយ៉ាងណាភ្លើង ពុំបានឆេះរាលដាលនិងបណ្តាលអោយមនុស្សរងរបួសឡើយ៕

អត្ថបទដែលជាប់ទាក់ទង