Banner KNP Detail Top

ស្រាវជ្រាវនិងបង្ក្រាបករណី ជួញដូរ គ្រឿងញៀន ស្រុកពាមរក៌

ស្រាវជ្រាវនិងបង្ក្រាបករណី ជួញដូរ គ្រឿងញៀន ស្រុកពាមរក៌

ព្រៃវែង ÷ នៅ ថ្ងៃទី ០៨ខែឧសភាឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរ ស្រាវជ្រាវនិងបង្ក្រាបបទល្មើស និង កម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុក ពាមរក៏ ដឹកនាំដោយលោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ខេត្តព្រៃវែង បានចុះចាត់វិធានការ រដ្ឋបាលបង្ក្រាបបទល្មើជួញដូរគ្រឿងញៀន នៅចំណុច ផ្ទះសំណាក់ប៉ក់សំណាងស្ថិតក្នុង ភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ។

ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
១.ឈ្មោះ ផុន ចន្រ្ទា ភេទប្រុស អាយុ
២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ០១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ខេត្តព្រៃវែង។
២.ឈ្មោះ វ៉ា ប៊ីយ៊ែ ភេទប្រុស អាយុ២៩ មុខរបរ មិនពិតប្រាកដ
រស់នៅ ភូមិ០១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង
ចាប់យកវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សចំនួន ០២ កញ្ចប់(ធំ០១តូច០១)ទម្ងន់៦,០៨ក្រាម ទាំងសំបកថង់
-ដែកកេះ០២
-ឧបករណ៍ប្រើប្រាស់មួយចំនួន
-ទូរស័ព្ទដៃចំនួន ០២គ្រឿង
ជនសង្ស័យរួមនិងវត្ថុតាងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង