Banner KNP Detail Top

ស៊ីហ្គេម២០២៣ ៖ កីឡាការិនី ស្រួង ភាវី ឡើងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាស ប្រកួតប៊ីយ៉ាការ៉ុម១បាំង

ស៊ីហ្គេម២០២៣ ៖ កីឡាការិនី ស្រួង ភាវី ឡើងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាស ប្រកួតប៊ីយ៉ាការ៉ុម១បាំង


(ភ្នំពេញ)៖ អបអរសាទ កីឡាការិនីកម្ពុជា ស្រួង ភាវី ឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស លើវិញ្ញាសាកីឡាប៊ីយ៉ាការ៉ុម ១បាំង ក្រោយយកឈ្នះថៃ Vutthiphan Kongkaket ដោយលទ្ធផលពិន្ទុ ៥០-២៦ ក្នុងវគ្គជម្រុះ ដែលការប្រកួតឡើងនាថ្ងៃទី១២ ខែឧសភានេះ នៅផ្សារអ៉ីអន២ ជាន់ទី៣។
រំលឹកផងថា នេះជាការប្រកួតកីឡាប៊ីយ៉ាការ៉ុម វិញ្ញាសាទី២ (ប៊ីយ៉ាការ៉ុម១បាំង) របស់កីឡាការិនី ស្រួង ភាវី បន្ទាប់ពីយកបានមេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម ៣បាំង ជូនជាតិមាតុភូមិនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ កាលពីពេលថ្មីៗនេះ៕

អត្ថបទដែលជាប់ទាក់ទង