លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ អាហារូបករណ៍ដែលសម្តេច តេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ដល់សិស្ស-និស្សិត

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ អាហារូបករណ៍ដែលសម្តេច តេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ដល់សិស្ស-និស្សិត គឺជាការរំដោះឱ្យរួច ចាកផុតពីក្រញាំនៃភាពអវិជ្ជា សំដៅក

ភ្នំពេញៈ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក-សមាជិកាសមាគម អ.ម.ត. ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស -និសិ្សតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានបញ្ជាក់ថា អាហារូបករណ៍ដែលសម្តេច តេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ដល់សិស្ស-និស្សិត គឺជាការរំដោះឱ្យរួច ចាកផុតពីក្រញាំនៃភាពអវិជ្ជា សំដៅកសាងមូលធនមនុស្សពិតប្រាកដរបស់កម្ពុជា និងដើម្បីឱ្យពួកគេអាចទទួលបានអនាគតមួយរុងរឿង និងរឹងមាំនៅក្នុងជីវិត។

ថ្លែងក្នុងឱកាសដ៏ថ្លៃថ្លានោះ លោក បណ្ឌិត បានសម្តែងនូវការកោតសរសើរ ចំពោះវឌ្ឍនភាពការងាររបស់ ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អ.ម.ត ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមជាមួយនឹងការអបអរសាទរ ចំពោះ ការប្រកាសបញ្ចូលសមាជិក-សមាជិកា ថ្មីបន្ថែមទៀត ចំនួន ៨២៥ នាក់ នាឱកាសនោះ ផងដែរ។
ទន្ទឹមនឹងនេះ លោក បណ្ឌិត ក៏បានថ្លែងអំណរគុណដល់ គ្រឹះស្ថានឧត្តមសិក្សា នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមមាន៖ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME), សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS), សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB), សាកលវិទ្យាល័យអន្តរជាតិឌូវី (DI), ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ (SBUBB), វិទ្យាស្ថានជាតិ វិជ្ជាជីវៈបាត់ដំបង (NVIB), សាកលវិទ្យាល័យជាតិមានជ័យ (NMU) – ដែលតែងបានផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្ររង, បរិញ្ញាបត្រ, និងបរិញ្ញាបត្រ ជាន់ខ្ពស់ ជូនសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនសិស្ស-និស្សិត ខ្វះលទ្ធភាព។
ក្នុងឱកាសនោះដែរ លោក បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងប្រាប់សិស្ស-និស្សិត នូវការកត់សម្គាល់អំពីសមិទ្ធផល និងវឌ្ឍនភាពរីកចម្រើនជាលំដាប់លើគ្រប់វិស័យ របស់ប្រទេសកម្ពុជា រួមទាំងវិស័យអប់រំ និងកីឡា ដោយធៀបទៅនឹងការលំបាក ខ្វះខាតដែលកម្ពុជា ធ្លាប់បានជួបប្រទះ កាលពីអតីតកាល និងបានថ្លែងអំណរគុណ ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ចំពោះការផ្តល់ទំនុកចិត្តជូន សម្តេចតេជោ ដែលតែង គិតគូរជានិច្ច លើការការពារអាយុជីវិត និងការបង្កើនជីវភាព ព្រមទាំងឱកាស គ្រប់បែបយ៉ាង សម្រាប់ប្រជាពលរដ្ឋ ជាពិសេសតាមរយៈការកំណត់យកវិស័យអប់រំ ជាវិស័យអាទិភាពខ្ពស់បំផុត៕

អត្ថបទដែលជាប់ទាក់ទង