Banner KNP Detail Top

នាយប៉ុស្តិ៍នគរបាលការពារព្រំដែនជើងគោកអូរឈើក្រំម្នាក់ ខណៈកំពុងតែអង្គុយយាមសុខៗ បណ្តាលឱ្យដាច់ខ្យល់ស្លាប់ គេសង្ស័យថា កើតជំងឺ

នាយប៉ុស្តិ៍នគរបាលការពារព្រំដែនជើងគោកអូរឈើក្រំម្នាក់ ខណៈកំពុងតែអង្គុយយាមសុខៗ បណ្តាលឱ្យដាច់ខ្យល់ស្លាប់ គេសង្ស័យថា កើតជំងឺគាំងបេះដូង

ខេត្តប៉ៃលិន ៖ ហេតុការណ៍នាយប៉ុស្តិ៍នគរបាលព្រំដែនជើងគោកស្លាប់ដោយសារសង្ស័យគាំងបេះដូងនេះ បានកើតឡើងកាលពី ល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចប៉ុស្តិ៍អូរឈើក្រំ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះនេះមានឈ្មោះ ម៉ៅ ភារិន អាយុ៣៧ឆ្នាំ ឋានន្តរសក្តិវរសេនីយ៍ត្រី ជានាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរឈើក្រំ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២១។


មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះកំពុងតែអង្គុយនៅយាមកន្លែងប៉ុស្តិ៍ជាមួយនឹងមិត្តភក្តិផ្សេងៗទៀត លុះដល់ពេលរសៀលស្រាប់តែជនរងគ្រោះពោលប្រាប់គេឯងថា មានសភាពឈឺចុកចាប់នៅក្នុងដើមទ្រូង ហើយកាន់តែឈឺខ្លាំងឡើងៗ ក៏បានដេកនៅក្នុងរោងប៉ុស្តិ៍យាម និងប្រាប់ឱ្យអ្នកជិតខាងមកជួយរឹតឱ្យ។ ប៉ុន្តែទោះបីជាយ៉ាងណា ជនរងគ្រោះមិនអាចដឹងខ្លួននោះទេ ក៏ទទួលមរណភាពតែម្តង។ ប្រភពដដែលបញ្ជាក់ថា ចំពោះមូលហេតុ គេសង្ស័យតែកើតជំងឺខ្យល់គរ ឬគាំងបេះដូង។ សពជនរងគ្រោះបានប្រគល់ឱ្យសាច់ញាតិ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង