Banner KNP Detail Top

ប្រទះឃើញបុរសម្នាក់ដេកស្លាប់

ប្រទះឃើញបុរសម្នាក់ដេកស្លាប់ ក្នុងសភាពហើមស្អុយ ដោយសង្ស័យខ្យល់គ នៅចំណុចក្បែរពាងទឹកជិតផ្ទះ ស្ថិតក្នុងក្រុមទី១០ ភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែខេត្តបាត់ដំបង ៖ ករណីនេះបង្កការភ្ញាក់ផ្អើលនៅ ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចក្បែរពាងទឹកជិតផ្ទះ ស្ថិតក្នុងក្រុមទី១០ ភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ នគរបាលខេត្តបាត់ដំបងបានឲ្យដឹងថាមានការភ្ញាក់ផ្អើលមួយបានកើតឡើងខណៈពលរដ្ឋបានប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងសភាពហើមស្អុយដោយសង្ស័យខ្យល់គរ។

យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋជិតខាងបានឲ្យដឹងថាសពមានឈ្មោះ ទួន សម្បត្តិ ហៅខ្វេ ភេទប្រុស អាយុ៤៥ឆ្នាំ ជាមនុស្សស្រវឹងស្រាជាប្រចាំ ហើយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៥និង២០នាទី.ពេលដែលខ្លួននៅផ្ទះ ខ្លួនបានឃើញឈ្មោះ ទួន សម្បត្តិ ហៅខ្វេ បានដើរកាត់មុខផ្ទះខ្លួនហើយត្រឡប់ទៅផ្ទះគាត់វិញ លុះព្រឹកឡើងវេលាម៉ោងប្រហែល ៦និង២០នាទី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ពេលដែលខ្លួនក្រោកពីសម្រាក ខ្លួនបានឮសំឡេងក្មួយប្រុសឈ្មោះ ធឿត ប៊ុនចេម ស្រែកហៅឪពុកវាថា ប៉ាៗពូខ្វេស្លាប់ហើយដេកផ្កាប់មុខនៅក្បែរពាងទឹកផ្ទះគាត់ ពេលនោះខ្លួនក៏ដើរទៅមើលឃើញឈ្មោះខ្វេ ដេកស្លាប់នៅក្បែរពាងទឹកខាងលិចផ្ទះមែន។

សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យ រួចបានដាក់ការសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងដោយសារផឹកស្រាជាប្រចាំនិងអត់អាហារ បន្ទាប់មកបានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង