Banner KNP Detail Top

ក្រសួងធនធានទឹកជូនដំណឹង អំពីស្ថានភាពព្យុះទី៤ ដែលនឹងកើតមាននៅថ្ងៃទី១៥ ខែកក្កដា

ក្រសួងធនធានទឹកជូនដំណឹង អំពីស្ថានភាពព្យុះទី៤ ដែលនឹងកើតមាននៅថ្ងៃទី១៥ ខែកក្កដា

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយមនៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានជូនដំណឹងបន្ថែមស្តីពីស្ថានភាពធាតុអាកាសសម្រាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ថា សម្ពាធទាបសកម្មមួយនៅលើភាគខាងជើងប្រទេសហ្វីលីពីនបានវិវត្តខ្លួនជាបន្តបន្ទាប់ ដែលនឹងអាចក្លាយទៅជាព្យុះទី៤ នៅថ្ងៃទី១៥ ខែកក្កដា។ ព្យុះនេះនឹងចូលមកក្នុងសមុទ្រចិនខាងត្បូង រួចបន្តដំណើរឆ្ពោះទៅខាងជើងប្រទេសវៀតណាមនៅអំឡុងថ្ងៃទី១៩ ខែកក្កដា។


នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឲ្យតំបន់វាលទំនាបអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ សម្រាប់តំបន់ខ្ពង់រាបអាចមានភ្លៀងធ្លាក់ និងខ្យល់ប្រែប្រួលក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ នៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកក្កដា ផ្ទៃមេឃអាប់អួរ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន ។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើង

អត្ថបទដែលជាប់ទាក់ទង