Banner KNP Detail Top

គ្រឿងចក្ររ៉ូឡូកិនដី ជួសជុលថ្នល់ចាស់ ជាន់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ បណ្តាលឱ្យអ្នកបើបរ រងរបួសធ្ងន់

គ្រឿងចក្ររ៉ូឡូកិនដី ជួសជុលថ្នល់ចាស់ ជាន់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ បណ្តាលឱ្យអ្នកបើបរ រងរបួសធ្ងន់


បន្ទាយមានជ័យៈ កាលពី ល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ គ្រឿងចក្ររ៉ូឡូកិនដី ជួសជុលថ្នល់ចាស់ ជាន់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ បណ្តាលឱ្យអ្នកបើបរ រងរបួសធ្ងន់ធ្ងរ ។ នេះបើតាមលោក វរសេនីយ៍ អុឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានប្រាប់កាសែតរស្មីកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា នេះ។ គ្រឿងចក្ររូឡូកិនដី ១គ្រឿង បានកិនបង្ហាប់ដី ការដ្ឋានជួសជុលផ្លូវលំចាស់ ក៏ជាន់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បណ្តាលឱ្យផ្ទុះកក្រើក នៅចំណុចខាងលើ នាភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ជាងកន្លះ គ.ម ពីផ្លូវជាតិលេខ 258D គុត្តសត-អូរបីជាន់) ខាងកើតផ្សារធំថ្មី អូរបីជាន់ ចំងាយ ២៥០ ម៉ែត្រ ។ គ្រឿងចក្រ ខូចខាត ។ យោងការសន្និដ្ឋាន យុទ្ធភ័ណ្ឌនោះ នៅសល់ពីសម័យសង្គ្រាមស៊ីវិល នាទសវត្សរ៍ទី៨០ និង៩០ ។
លោកវរសេនីយ៍ អុឹម សុភារៈ បានបន្តថាៈ ក្នុងនោះ ឈ្មោះ សុខ ហ៊ីង ភេទប្រុស អាយុ ៦៨ ឆ្នាំ រស់នៅភូមិអូរខៃដន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកបើករគ្រឿងចក្រ បានរងបួសធ្ងន់។


មូលហេតុគ្រោះថ្នាក់ គឺក្រុមហ៊ុន គឹម ឡី ធ្វើការជួសជុលផ្លូវលំ នៅក្នុងភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ផ្លូវនេះ ដើមឡើយ កសាងលើកដោយដៃ (ប្រើអង្ករពលកម្ម នៃអង្គរពលកម្ម នៃកម្មវិធី ស្បៀងអាហារពិភពលោក WFP ) ហើយពេលនេះ បានជួសជុលឡើងវិញ។ ពេលគ្រឿងចក្រជាន់បង្ហាប់ដីផ្លូវនេះ ដល់ចំណុចកើតហេតុ បានជាន់យុទ្ធភ័ណ្ឌកប់ដី ជម្រៅជាង ១ ម៉ែត្រ ផ្ទុះកក្រើកឡើង។ ក្នុងនោះ អ្នកបើកបរត្រាក់ទ័ររកិនដីនេះ បានរបួស ធ្ងន់ ត្រង់ត្រចៀកខាងឆ្វេង , ក្បាល , គ្រេចចង្កះ ហើយត្រូវបានក្រុម អ្នកជួយសង្គ្រោះ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តមិត្តភាពកម្ពុជា -ជប៉ុន មង្គលបូរី ៕

អត្ថបទដែលជាប់ទាក់ទង