Banner KNP Detail Top

លោក ថុល សុភិទិ លើកដៃបន់ព្រះឲ្យជួយថែរក្សាគូស្នេហ៍បណ្ដូលចិត្ត ក្រោយពីអ្នកលក់អនឡាញរូបស្រស់ មេម៉ាយកូនមួយ អ្នកនាង ឡុង ម៉ានីន បានសម្រេចចិត្តលេបថ្នាំបញ្ចប់ជីវិត

លោក ថុល សុភិទិ លើកដៃបន់ព្រះឲ្យជួយថែរក្សាគូស្នេហ៍បណ្ដូលចិត្ត ក្រោយពីអ្នកលក់អនឡាញរូបស្រស់ មេម៉ាយកូនមួយ អ្នកនាង ឡុង ម៉ានីន បានសម្រេចចិត្តលេបថ្នាំបញ្ចប់ជីវិត


ភ្នំពេញ ៖ បើយោងតាមការបង្ហោះរបស់តារាចម្រៀងប្រុសលោក ថុល សុភិទិ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ លោកបានពោលទាំងកំសត់ទៅកាន់អ្នកនាង ឡុង ម៉ានីន ដែលជាគូស្នេហ៍ថា “អូនរឹងមាំមករហូតហើយ ឆាប់ជាណា ព្រះនឹងតាមថែរក្សាមនុស្សល្អដូចអូន” ។
លោក ថុល សុភិទិ លើកដៃបន់ព្រះឲ្យជួយថែរក្សាគូស្នេហ៍បណ្ដូលចិត្តរបស់លោក គឺអ្នកលក់អនឡាញរូបស្រស់ មេម៉ាយកូនមួយ អ្នកនាង ឡុង ម៉ានីន បានសម្រេចចិត្តលេបថ្នាំបញ្ចប់ជីវិត ព្រោះបញ្ហាគ្រួសារ ខណៈបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីពេទ្យ ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ ។
ក្រឡេកមកចាប់អារម្មណ៍ គណនីហ្វេសប៊ុកផេកផ្លូវការរបស់អ្នកលក់អនឡាញរូបស្រស់ ឡុង ម៉ានីន (Long Manin) ឯណេះវិញ ក៏បានបង្ហោះរូបភាព អ្នកនាងក្នុងស្ថានភាពធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅលើគ្រែពេទ្យ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ។ ក្នុងការបង្ហោះរូបភាពនោះ ក៏បានភ្ជាប់មកជាមួយសំណេរយ៉ាងវែងអន្លាយ បញ្ជាក់យ៉ាងច្បាស់ៗថា អ្នកដែលកំពុងប្រើប្រាស់បណ្ដាញសង្គមនោះ គឺជាប្អូនស្រីរបស់អ្នកនាង ឡុង ម៉ានីន ដែលមានឈ្មោះថា ម៉ានិច ។

កញ្ញានិច ដែលជាប្អូនស្រី បានលើកឡើងថា អ្នកនាង ឡុង ម៉ានីន ជាស្រីទេ តែចំពោះការងារវិញ គឺ១០០ជំពូក មិនថាការងារអ្វីក៏ធ្វើ ដោយមិនដែលឲ្យគ្រួសារ និងអ្នកជុំវិញខ្លួនពិបាកនោះទេ។ ការងាររកស៊ីច្រើន ហើយអ្នកនាង ឡុង ម៉ានីន នៅឆ្លៀតទៅឡាយលក់ដល់យប់ជ្រៅទាំងខ្លួនឈឺ ហើយលោកប៉ា ក៏ឈឺធ្ងន់ ចំណែកប្អូនពៅ គិតតែដើរលេងបាត់ពីផ្ទះ និងនៅមានបញ្ហាតូចៗមួយចំនួនទៀត រហូតធ្វើឲ្យអ្នកនាង ឡុង ម៉ានីន គិតច្រើនក្លាយទៅជាជំងឺស្ត្រេស គិតអ្វី ធ្វើអ្វីក៏មិនចេញ រហូតដល់កម្រិតមួយទប់លែងជាប់ អ្នកនាង ឡុង ម៉ានីន ក៏សសម្រេចជ្រើសរើសយកផ្លូវនបញ្ចប់ជីវិត ដោយការលេបថ្នាំ ដើម្បីបញ្ចប់ជីវិតខ្លួនតែម្ដង។
កញ្ញានិច ដែលជាប្អូនស្រី បានបន្ថែមទៀតថា ក្នុងគ្រាដែលអ្នកនាង ឡុង ម៉ានីន លេបថ្នាំបញ្ចប់ជីវិតនោះ ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទាន់ពេលវេលា តែឥឡូវនេះ នៅមិនទាន់ដឹងខ្លួននៅឡើយទេ ខណៈជីពចរ ម្តងឡើងម្តងចុះ ព្រោះខ្សោយខ្លាំង ហើយពេទ្យបានប្រាប់ថា អាចប្រឈមនឹងគាំងបេះដូង ដូច្នេះត្រូវនៅពេទ្យតាមដានបន្តទៀត ។
សូមរំលឹកផងដែរថា លោក ថុល សុភិទិ និងអ្នកនាង ឡុង ម៉ានីន ធ្លាប់ចែកផ្លូវគ្នាក្នុងនាមជាគូរស្នេហ៍ម្ដងរួចមកហើយ ដោយសារអ្នកទាំងពីរ មានបញ្ហាមិនចុះសម្រុងគ្នាមួយចំនួន ។ យ៉ាងណាក៏ដោយ ព្រហ្មលិខិតក៏បានឲ្យអ្នកទាំងពីរ វិលមកជួបគ្នាម្ដងទៀត។ ក្រោយវិលត្រឡប់រកគ្នាវិញ អ្នកទាំងពីរ កាន់តែស្រលាញ់គ្នាខ្លាំងឡើងទ្វេរដង និងតែងតែបើកបង្ហាញរូបភាពដំណើរកំសាន្តយ៉ាងស្អិតរមួតជាមួយគ្នា ស្ទើរមិនដែលលួសមួយសប្ដាហ៍ណាឡើយ ៕

អត្ថបទដែលជាប់ទាក់ទង