Banner KNP Detail Top

ប្តីវាយប្រពន្ធ បណ្តាលអោយរបួសស្នាមហើមជាំចំត្រង់ឆ្អឹងជំនី ពីខាងក្រោយខាងឆ្វេង

ប្តីវាយប្រពន្ធ បណ្តាលអោយរបួសស្នាមហើមជាំចំត្រង់ឆ្អឹងជំនី ពីខាងក្រោយខាងឆ្វេង

ខេត្តតាកែវ : មានករណីហិង្សដោយចេតនា ក្នុងគ្រួសារមួយតើកឡើង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នៅភូមិត្រពាំងប្រិយ ឃុំអង្គខ្នុរ ស្រុកទ្រាំង បង្ករឡើងដោយជនសង្ស័យដែលត្រូវជាប្ដី ឈ្មោះ ប៉ុក ម៉ៅ អាយុ៤០ឆ្នាំ មុខរបរកសិករ បានទាស់ពាក្យសម្តីជាមួយប្រពន្ធខ្លួនឯង ឈ្មោះ មៀច គន្ធា អាយុ៣៨ឆ្នាំ មានមុខរបរកសិករដែរ ។ ជនសង្ស័យបានយកកៅអីជរ័វាយប្រពន្ធ បណ្តាលអោយ
របួសស្នាមហើមជាំចំត្រង់ឆ្អឹងជំនីពីខាងក្រោយខាងឆ្វេង។

ក្រោយពេលកើតហេតុជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹង។ អធិការរងស្រុកទ្រាំងទទួលផែនព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ប៉ុក ម៉ៅ នឹងវត្ថុតាងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង