Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ យកប្រាក់ពីក្រុមហ៊ុនចំនួនហាសិបលានរៀល (៥០,០០០,០០០រៀល) មកប្រើប្រាស់ខ្លួនឯង ដោយបង្កើតឯកសារកម្ចីប្រាក់ពីក្រុមហ៊ុន និងប្រើឈ្មោះ អតិជនក្លែងចំនួន៤៦នាក់

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ យកប្រាក់ពីក្រុមហ៊ុនចំនួនហាសិបលានរៀល (៥០,០០០,០០០រៀល) មកប្រើប្រាស់ខ្លួនឯង ដោយបង្កើតឯកសារកម្ចីប្រាក់ពីក្រុមហ៊ុន និងប្រើឈ្មោះ អតិជនក្លែងចំនួន៤៦នាក់

កំពង់ស្ពឺ ៖ មន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺ បញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុច ក្រុមហ៊ុនឥណទាន ជនបទ K.E.P Group ស្ថិតនៅភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រុមហ៊ុនបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃុត ខ្លី ភេទប្រុស អាយុ៣៣ឆ្នាំ ពាក់ពន្ធករណី រំលោភលើទំនុកចិត្ត យកប្រាក់ពីក្រុមហ៊ុនចំនួនហាសិបលានរៀល (៥០,០០០,០០០រៀល) មកប្រើប្រាស់ខ្លួនឯង ដោយបង្កើតឯកសារកម្ចីប្រាក់ពីក្រុមហ៊ុន និងប្រើឈ្មោះ អតិជនក្លែងចំនួន៤៦នាក់ ។
ជនសង្ស័យ ក្រុមហ៊ុនបានប្រគល់ ឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សាកសួរដើម្បីអនុវត្តតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង