Banner KNP Detail Top

ក្មេងសិស្សសាលាម្នាក់ ទៅលេងទឹកនៅរមណីយដ្ឋានកោះខ្សាច់ទន្លាប៉ះខ្យល់បោកបក់ បណ្ដាលឱ្យលង់ទឹកស្លាប់

ក្មេងសិស្សសាលាម្នាក់ ទៅលេងទឹកនៅរមណីយដ្ឋានកោះខ្សាច់ទន្លាប៉ះខ្យល់បោកបក់ បណ្ដាលឱ្យលង់ទឹកស្លាប់


ខេត្តកណ្ដាល៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចកន្លែងកម្សាន្តក្បាលកោះខ្សាច់ទន្លា ស្ថិតនៅក្នុងភូមិក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាងខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ថេង បញ្ញា ភេទប្រុស ថ្ងៃខែឆ្នាំកំណើត: ១៣.០៦.២០០៩ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំ និងវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ និងមិត្តភក្ដិដែលជាសិស្សសាលាប្រហែលជាង ១០នាក់ អាយុស្រករគ្នាបានមកលេងកម្សាន្តនៅចំណុចកើតហេតុ ដោយនាំគ្នាចុះងូតទឹកកម្សាន្តសប្បាយ ។ ខណៈពេលជនរងគ្រោះនិងមិត្តភក្ដិខាងលើកំពុងងូតទឹកស្រាប់តែមានខ្យល់កន្ត្រាក់យ៉ាងខ្លាំង ធ្វើឲ្យជនរងគ្រោះនិងមិត្តភក្ដិ២នាក់ផ្សេងទៀតត្រូវបានខ្យល់បក់ទៅកាន់កន្លែងដែលមានទឹកកាន់តែជ្រៅ ។ ខណៈកំពុងជួបគ្រោះថ្នាក់មិត្តភក្ដិរបស់ជនរងគ្រោះទាំងពីរនាក់បានតោងពោងជាប់ ហើយត្រូវបានអ្នកបើកទូកដចម្លងជួយសង្គ្រោះទាន់ពេលវេលា ចំណែកជនរងគ្រោះបានលិចចូលទៅក្នុងទឹកបាត់ ទៅ។

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្អាងនិងអាជ្ញាធរពាក់ព័ន្ធ បានចុះទៅដល់ចំណុចកើតហេតុ និងបានធ្វើការស្វែងរកជនរងគ្រោះ រួចបានរកឃើញសពនៅវេលាម៉ោង១៦និង២៥នាទី ថ្ងៃខែឆ្នាំដដែល ។
ក្រោយពេលសមត្ថកិច្ចជំនាញធ្វើការពិនិត្យសពរួចឃើញថាពុំមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់នោះទេ ក៏សន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។
សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង