Banner KNP Detail Top

ដើរហាត់ប្រាណពេលព្រឹក ហើយត្រូវជនដៃដល់ ស្ទុះយកកាំបិតខ្វេវ មកកាប់ជាច្រើនកាំបិត

ឃាតកម្មនេះ មូលហេតុមកពីរឿងគំនុំ ! ស្ដ្រីម្នាក់បានស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័មបំផុត! បន្ទាប់ពីរូបគាត់ដើរហាត់ប្រាណពេលព្រឹក ហើយត្រូវជនដៃដល់ ស្ទុះយកកាំបិតខ្វេវ មកកាប់ជាច្រើនកាំបិត រហូតដួលស្លាប់ កណ្ដាលផ្លូវ

(ព្រៃវែង)៖ ហេតុការណ៍នេះ បានកើតឡើង នៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង.កាលពី ថ្ងៃទី១៦.០៧.២០២៣។
ស្ដ្រីម្នាក់បានស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័មបំផុត.! បន្ទាប់ពីរូបគាត់ដើរហាត់ប្រាណពេលព្រឹក ហើយត្រូវជនដៃដល់ ស្ទុះយកកាំបិតខ្វេវ មកកាប់ជាច្រើនកាំបិ.ត រហូតដួលស្លា.ប់ កណ្ដាលផ្លូវ..!។


ស្ដ្រីរងគ្រោះឈ្មោះ សុខ ជា អាយុជាង៤០ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ(ស្លា.ប់ក្នុងថ្លុកឈា.ម)។
រីឯជនដៃដល់ឈ្មោះ យិន អ៊ីមហ័រ ភេទប្រុស អាយ៤២ឆ្នាំ នៅភូមិ-ឃុំខាងលើជាមួយគ្នា(ឃាត់ខ្លួន)។
នៅរសៀលទី១៦.០៧.២០២៣ លោក ប៊ូ សុខានី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកតាសរ បានប្រាប់ឲ្យដឹងថា ករណីឃាតកម្មនេះ មូលហេតុមកពីរឿងគំនុំ..!។
នៅមុនកើតហេតុ ជនរងគ្រោះបានដើរហាត់ប្រាណដូចសព្វដង នៅលើផ្លូវក្បែរផ្ទះរបស់ខ្លួន។ ខណៈនោះស្រាប់តែជនដៃដល់ កាន់កាំបិតខ្វេវ ស្ទុះមកពីចំហៀង កាប់ទៅលើជនរងគ្រោះទាំងកម្រោល មុតជ្រៅបណ្ដាលឱ្យ ដួលស្លាប់លើផ្លូវតែម្ដង!។
ករណីនេះ ជនរងគ្រោះ ត្រូវពីក្រោយចំនួន២កាំបិតជ្រៅ ចំហៀង១កាំបិ.តជ្រៅ និងក្បាល១កាំបិ.តជ្រៅ។
ក្រោយកើតហេតុសមត្ថកិច្ច ចុះទៅឃាត់ខ្លួនឃាតក បាន ភ្លាមៗផងដែរ។ ខណៈសាកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង