Banner KNP Detail Top

ឪពុកស្រវឹងស្រា ប្រើកាំភ្លើងកែច្នៃ រាលកៃចំ កូនស្រី ស្លាប់ភ្លាមៗ

ឪពុកស្រវឹងស្រា ប្រើកាំភ្លើងកែច្នៃ រាលកៃចំ កូនស្រី ស្លាប់ភ្លាមៗ

ព្រះវិហារ ៖ ហេតុការណ៍បានកើតឡើង នៅថ្ងៃទី 16ខែកក្កដាឆ្នាំ 2023 នៅចំណុចខ្ទមចំការជាំតាមិង ខាងលិចភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។


ករណីមនុស្សឃាតដោយអចេតនា នេះ ដោយអាវុធកែច្នៃ(កាបុិន)ចំកូនស្រីបណ្ដាលឱ្យស្លាប់តែម្ដង។ ជនបង្កឈ្មោះ រិន គង់ ភេទប្រុស អាយុ36ឆ្នាំមុខរបរកសិករ ត្រូវជាឪពុកបង្កើតជនរងគ្រោះ បច្ចុប្បន្នរស់នៅភូមិដា ឃុំចំរើន ស្រុកសង្គមថ្មី។ ជនរងគ្រោះ ឈ្មោះ រិន ខាត់ណា ភេទស្រី អាយុ12 ឆ្នាំ មុខរបរសិស្ស។


មូលហេតុ: ជនបង្កជាមនុស្សញៀនស្រា បានយកអាវុធកែច្នៃមកលេង បណ្តាលឲ្យរាលកៃផ្ទុះត្រូវជនរងគ្រោះជាកូនស្រីតែម្តង។
សមត្ថកិច្ចបញ្ជាក់ថា ភ្លាមៗនោះ ឈ្មោះ ព្រេជ សុភាព ត្រូវជាប្រពន្ធ ជនបង្កបានទាញកាំបិតកាប់ក្បាលចំនួន03កាំបិតទៅលើ ឈ្មោះ រិន គង់ ជាប្ដីរបស់ខ្លួនដោយទប់កំហឹងមិនបាន ដោយឃើញប្ដីធ្វើអោយរាលកៃអាវុធត្រូវកូនខ្លួនឯងស្លាប់។ ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុនាំជនបង្ក ទៅព្យាបាលនៅមណ្ឌលសុខភាពចំរើន រួចបញ្ជូនទៅមន្ទីរពេទ្យបង្អែក16មករា ខេត្តព្រះវិហារ។ ឯសពសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង