Banner KNP Detail Top

ទំ.នា..ស់.ពាក្យសម្ដីពេលផឹកស៊ីជាមួយគ្នា ប្ដី.ទា…ញ.ដំ.ប..ង.វា…យ..ប្រពន្ធ ៣០ ដំ.ប..ង.រហូតដល់.ស្លា….ប់

បុរសជាប្ដីវ័យ៣១ឆ្នាំម្នាក់ត្រូវបានកម្លាំងនគរបាលស្រុករតនមណ្ឌល ខេត្តបាត់ ដំបង ឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីប្រើអំពើហិង្សាវាយប្រពន្ធរហូតស្លាប់ ខណៈអង្គុយផឹកស៊ីជាមួយគ្នាកើតជាទំនាស់ពាក្យសម្ដី។

ករណីអំពើហិង្សារហូតបាត់បង់អាយុជីវិតនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១និង៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចអូរត្រជាក់ចិត្ត ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ ដំបង។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ជនដៃដល់ជាប្ដីមានឈ្មោះ ជា សុភាព ភេទប្រុស អាយុ៣១ឆ្នាំជាប្ដី រស់នៅកន្លែងកើតហេតុ។ ចំណែកប្រពន្ធមានឈ្មោះ ឆូយ វន ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅកន្លែងកើតហេតុ។ តាមរបាការណ៍ ជនដៃដល់ជាប្ដីបានយកដំបងឬស្សីវាយលើប្រពន្ធចំនួន៣០ដំបង បណ្ដាលឱ្យរបួសពេញដងខ្លួន និងបែកសាច់ស្មងជើងទាំងសងខាង និងស្លាប់ភា្លមៗនៅកន្លែងកើតហេតុ។

តាមចម្លើយសារភាពរបស់បុរសជាប្តីបានរៀបរាប់ថា គេទាំងពីរនាក់ប្ដីប្រពន្ធរស់នៅលើចំណីដីរបស់អ្នកដទៃមិនមានមុខរបរឱ្យប្រាកដទេ ដើរស៊ីឈ្នួល ធ្វើចំការឱ្យគេ ហើយផឹកស្រា ទាំងពីរនាក់រាល់ថ្ងៃ និងតែងបង្កជម្លោះ ជាមួយគ្នាគ្រប់ពេលស្រវឹងស្រាម្តងៗ។ នៅមុនពេលកើតហេតុ គឺខ្លួន និងប្រពន្ធផឹកស្រាអស់ពីរលីត្រ ហើយបង្កជម្លោះជាមួយគ្នា រហូតយកដំបងឫស្សី វាយលើប្រពន្ធ បាត់បង់ជីវិតតែម្តង។

បើតាមសមត្ថកិច្ចជនដៃដល់ត្រូវបានកម្លាំងនគរបាលស្រុករតនមណ្ឌល រៀបចំក សាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់ រីឯសពជនរងគ្រោះជាប្រពន្ធ បានប្រគល់ជូនក្រុមគ្រួសារដែលជាកូនរស់នៅឯស្រុកថ្មគោលចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង