Banner KNP Detail Top

ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ នៅក្រុងបាត់ដំបង

ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ នៅក្រុងបាត់ដំបង


ខេត្តបាត់ដំបង៖ មុខសញ្ញាចែកចាយគ្រឿងញៀនខុសច្បាប់យ៉ាងសកម្មនៅក្រុងបាត់ដំបងម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនក្នុងបទល្មេីសជាក់ស្តែង យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៩ ខែកក្កដា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង កាលពីថ្ងៃទី១៨ ខែកក្កដាម្សិលមិញ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចក្រុមទី១៣ ភូមិតាព្រួច សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។


ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ឡុង វុត្ថា ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្រុមទី១៣ ភូមិតាព្រួច សង្ដាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៤ថង់
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-ជញ្ជីងចំនួន ០១
-ថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន
-ដែកកេះ ០១
-លុយចំនួន ៩៥,០០០៛ ។
នៅព្រឹកថ្ងៃពុធទី១៩ ខែកក្កដានេះ ជនសង័្សយរួមនិងវត្ថុតាងកម្លាំងនគរបាលក្រុងបាត់ដំបង កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី-ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង