Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ បណ្តាលឱ្យនារីម្នាក់ ធ្លាក់ពីលេីម៉ូតូ បោក…ក្បា…ល…ស្លា…ប់

គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ បណ្តាលឱ្យនារីម្នាក់ ធ្លាក់ពីលេីម៉ូតូ បោកក្បាលស្លាប់

ភ្នំពេញ៖ កាលពី យប់ថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៣ នៅចំណុចស្ពានអាកាសចោមចៅ ក្នុងភូមិព្រៃជីសាក់សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យដួលខ្ទាតនារីម្នាក់បោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។

ជនរងគ្រោះ(សព)ឈ្មោះ ណា ភេទស្រីអាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងខណ្ឌកំបូល មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។
ចំណែកបុរសម្នាក់ដែលរួមដំណេីរជាមួយឈ្មោះ បឿង ឡោម ភេទប្រុសអាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្ន បន្ទប់ជួលក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ(របួសស្រាល) ។

រីឯភាគីខាងម៉ូតូបង្កឈ្មោះ វ៉ាន់ ប៊ុនណាត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ មានទីលំនៅបច្ចុប្បន្នភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

នៅមុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JQ-9180 ឌុបនារីម្នាក់ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិចឆ្ពោះទៅផ្លូវជាតិលេខ៤ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាក Zoomer-x ពណ៌ក្រហមពាក់ស្លាកលេខ ព្រៃវែង1L-3086 ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅចុះក្រោមស្ពានអាកាសឆ្ពោះទៅផ្លូវជាតិលេខ៤ ក្នុងល្បឿនលឿនហើយចាប់ហ្វ្រ័ងមិនទាន់ ក៏បានជ្រុលចង្កូតទៅទាក់ដៃចង្កូតម៉ូតូជន រងគ្រោះបណ្ដាលឱ្យដួលហេីយខ្ទាត ជនរងគ្រោះពីលេីម៉ូតូបោកក្បាលស្លាប់តែម្ដង ចំណែកភាគីបង្ករបួសស្រាលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលចោមចៅទី៣។

ម៉ូតូទាំងពីរគ្រឿងនិងជនបង្ក ត្រូវបាននគរបាលចរាចរណ៍ផ្លូវគោកស្នងការដ្ឋានគរបាលរាជធានីភ្នំពេញយកទៅរក្សាទុក។ ចំណែកសពប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង