Banner KNP Detail Top

ពិតជាគឃ្លើនមែន! ថៅកែរោងចក្រចំនួន២ ហ៊ានប្រឆាំង មិនឲ្យកម្មករកម្មការិនីទៅផ្ទះដើម្បីបោះឆ្នោត

ពិតជាគឃ្លើនមែន! ថៅកែរោងចក្រចំនួន២ ហ៊ានប្រឆាំង មិនឲ្យកម្មករកម្មការិនីទៅផ្ទះដើម្បីបោះឆ្នោត ស្ថិតនៅឃុំជាឆ្មាស្រុកទ្រាំងខេត្តតាកែវ


ខេត្តតាកែវ ÷ជាក់ស្ដែងនៅវេលាម៉ោង៨.០០ព្រឹកថ្ងៃទី ២២ ខែ កក្តដា ឆ្នាំ ២០២៣អង្គភាពសារព័ត៌មានយើងទទួលបានសេចក្តីរាយការណ៌មួយបានឲ្យអង្គភាពយើងដឹងថា រោងចក្រចំនួនពីរត្រូវបានថៅកែរបង្ខាំងទុកមិនឲ្យទៅស្រុកកំណើត ដើម្បីចូលរួមបោះឆ្នោតនោះឡើយ។

យោងតាមប្រភពសេចក្តីរាយការណ៌បានឲ្យដឹងថា រោងចក្រទី ១ .ស្ថិតនៅភូមិជីឆ្មារ ឃុំជាឆ្មា ស្រុកទ្រាំងខេត្តតាកែវនិងរោងចក្រទី 2 ស្ថិតនៅឃុំសន្លុងភូមិប្រាសឹប ស្រុកទ្រាំងខេត្តតាកែវ។


ក្រោយពីទទួលបានសេចក្តីរាយការណ៍កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានខាងលើបាន ចុះទៅអន្តរាគមន៍ ឲ្យផ្អាកដំណើរការ នឹងឲ្យកម្មករកម្មការិនី វិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន ដើម្បីចូលរួមការបោះឆ្នោតនៅថ្ងៃស្អែកនេះ ២៣/០៧/២០២៣ (ព័ត៌មានបឋម)សូមអរគុណដល់កម្លាំងសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ ៕

អត្ថបទដែលជាប់ទាក់ទង