ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីចាប់រំលោភលើក្មេងស្រីមិនទាន់គ្រប់អាយុ បានសម្រេចចំនួន៤ដង

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីចាប់រំលោភលើក្មេងស្រីមិនទាន់គ្រប់អាយុ បានសម្រេចចំនួន៤ដង


ខេត្តស្វាយរៀង៖ ហេតុការណ៍នេះបានកើតឡើងកាលពី យប់ ថ្ងៃទី១១ខែសីហាឆ្នាំ២០២៣ត្រង់ចំណុចភូមិព្រៃពោន ឃុំដូនស ស្រុកស្វាយជ្រំ។
បុរសជាជនសង្ស័យម្នាក់ត្រូវបានកំលាំងនគរបាលឃាត់ខ្លួន ក្នុងករណីរំលោភលើក្មេងស្រីមិនទាន់គ្រប់អាយុ នៅស្រុកស្វាយជ្រំ។


យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យមានឈ្មោះ អុិច រ៉ែម អាយុ៥៧ឆ្នាំ មុខរបរកសិកររស់នៅ ភូមិព្រៃពោន ឃុំដូនស ស្រុកស្វាយជ្រំ។ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ស.ស.ភ អាយុ១៤ឆ្នាំ រស់នៅឃុំដូនស ស្រុកស្វាយជ្រំ ។

ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភពិតប្រាកដមែនដោយ បានរំលោភបានសម្រេចចំនួន៤ដង។ សមត្ថកិច្ចនគរបាលនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានបញ្ជូនជនសង្ស័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង